ចិនបង្ហាញវីដេអូសមយុទ្ធរបស់យន្តហោះ J-10 ដ៏កម្រ(វីដេអូ)

229
ចែករម្លែក

វីដេអូនៃការហ្វឹកហាត់ប្រយុទ្ធតាមអាកាសថ្មីពីកងទ័ពអាកាសរំដោះប្រជាជនចិន (PLAAF) បានផ្តល់ឱ្យអ្នកទស្សនាឃើញផ្ទាល់លើកដំបូងនូវសមត្ថភាពប្រតិបត្តិការរបស់យន្តហោះចម្បាំងម៉ាស៊ីនមួយធុនស្រាលបំពេញមុខងារចម្រុះប្រភេទ Chengdu J-10 ក្នុងអំឡុងពេលបង្ហាញឈុតឆាកពីលើអាកាស។

កាសែត People’s Daily របស់របបក្រុងប៉េកាំងបានចេញផ្សាយឡើងវិញនូវវីដេអូ PLAAF នៅម៉ោង ១ រសៀលកាលពីថ្ងៃពុធទី១៥កក្កដា។

កងទ័ពអាកាស PLAAF ដែលគេកំណត់អត្តសញ្ញាណដោយការហៅតាមវិទ្យុទាក់ទងថា “Jaeger 1” និង “Jaeger 2” អាចស្តាប់ឮកំពុងហៅយន្តហោះឱ្យចេញច្បាំង នៅពេលពួកវាចូលរួមក្នុងសមរភូមិអាកាសជាមួយកងកម្លាំងសត្រូវ “និម្មិត”។ វីដេអូរយៈពេល ៥៧ វិនាទីនេះ បង្ហាញតែទិដ្ឋភាពខាងក្នុងយន្តហោះ J-10 ប៉ុណ្ណោះ។

កាសែតផ្លូវការរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននេះក៏បានគូសបញ្ជាក់ផងដែរថា នេះជាការចងក្រងវីដេអូសមយុទ្ធរបស់យន្តហោះ J-10 លើកដំបូងបង្អស់សម្រាប់ PLAAF៕ ដោយ៖ កញ្ញាដាលីស

Chengdu J-10 ត្រូវបានប្រើក្នុងសមយុទ្ធរបស់កងទ័ពអាកាសចិន