ក្លឹប​យក្ស​បារាំង Paris Saint Germain ផោ្ត​ត​ការផ្ទេរ​លើ ម៉ា​គូស រ៉ា​ហ្វ​ដ

97
ចែករម្លែក

ក្លឹប​យក្ស​បារាំង Paris Saint-Germain គ្រោង​នឹងដាក់​សំណើ​ផ្ទេរ​ខ្សែប្រយុទ្ធ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) នៅ​រដូវ​កាល​នេះ ហើយ​តាម​ព័ត៌មាន​ថា ពួកគេ​មានបំណង​ដាក់សំណើ សមស្រប​មួយ​ទៅ​ក្លឹប Manchester United លើសពី​១០០​លាន​ផោន ដើម្បី​ផ្ទេរ​កីឡាករ​អង់គ្លេស រូបនេះ​។​
​ ​
​រ៉ា​ហ្វ​ដ បាន​ក្លាយជា​កីឡាករ​សំខាន់​ទាំង​នៅក្នុង​និង​ក្រៅ​ទីលាន​នៅ​រដូវ កាល​នេះ ស្របពេល កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​បានបង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ដោយ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​ទទួល​ខុសត្រូវ​លើ​បញ្ហា​សង្គម អំឡុងពេល​មាន​ការរីក​រាលដាល​នៃ​វីរុស Covid-19 ។​
​ ​
​នៅលើ​ទីលាន ខ្សែប្រយុទ្ធ​រូបនេះ​ចាប់ផ្តើម​រកបាន​គ្រាប់​បាល់​ជាថ្មី​កាលពី​យប់​ថ្ងៃ​ច័ន្ទ ហើយ​រក បាន​គ្រាប់​បាល់​ទី​២១​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត​នៅ​រដូវ​កាល​នេះ ខណៈពេល​ពួកគេ​ប្រកួត​ស្មើ ២-២ ជាមួយ​ក្រុម Southampton នៅ​ពហុកីឡាដ្ឋាន Old Trafford ។​
​ ​
​គ្រូបង្វឹក ថូ​ម៉ាស ទូ​ឆេ​ល (Thomas Tuchel) គ្រូបង្វឹក​ក្លឹប PSG ចាត់ទុក​កីឡាករ​វ័យក្មេង​រូបនេះ ជា​គោលដៅ​កំពូល​នៅមុន​រដូវ​កាល​ថ្មី​។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​ចំណាយ​ថាមពល​ច្រើន​ដោយ​ព្យាយាម​បញ្ចុះ បញ្ចូល​ថ្នាក់ដឹកនាំ​នៅ​ពហុកីឡាដ្ឋាន Parc des Princes ថា រ៉ា​ហ្វ​ដ មានតម្លៃ​ខ្ពស់​។​
​ ​
​រ៉ា​ហ្វ​ដ បាន​ក្លាយជា​គោលដៅ​របស់លោក ទូ​ចេ​ល មួយរយៈ​មកហើយ ស្របពេល​មាន​សេចក្តី រាយការណ៍​ពី​បារាំង​កាលពី​ខែកុម្ភៈ​លើកឡើងថា ក្លឹប PSG ត្រៀម​សម្រេច​កិច្ចព្រមព្រៀង តាម​ដែល​អាចធ្វើ​ទៅបាន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford)