ប៉ាវ​ឡូ ឌី​បា​ឡា នឹង​ក្លាយជា​ប្រធាន​ក្រុម Juventus នៅពេលណា គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ចាកចេញ​

114
ចែករម្លែក

ក្លឹប Juventus បាន​ពន្យារ​កិច្ចសន្យា​របស់ ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala) រហូត ដល់​ខែមិថុនា ឆ្នាំ​២០២០ ស្របពេល​ចាត់ទុក​កីឡាករ​រូបនេះ​គឺជា​មុខមាត់​របស់​ក្លឹប និង​ជា​អនាគត​ប្រធាន​ក្រុម​។​
​ ​
​កិច្ចសន្យា​បច្ចុប្បន្ន​របស់ ឌី​បា​ឡា គ្រោង​នឹង​ផុតកំណត់​នៅ​ឆ្នាំ​២០២២ ប៉ុន្តែ​ខ្សែប្រយុទ្ធ​រូបនេះ ត្រៀម​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ដែល​អាច​បន្ថែម​ទឹកប្រាក់​៩,៤​លាន​ផោន​ក្នុង​មួយឆ្នាំ​និង​ប្រាក់​លើកទឹកចិត្ត​ផ្សេងៗ​ទៀត​។​
​ ​
​ឌី​បា​ឡា រំពឹងថា នឹង​ចុះហត្ថលេខា​នៅ​ខែសីហា មុនពេល​វិលត្រឡប់​មកកាន់​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​វិញ​។​
​ ​
​កន្លងមក​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់ ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ស្របពេល​ក្លឹប Manchester United និង Tottenham អាចជា​គោលដៅ ផ្ទេរ ប៉ុន្តែ​កិច្ចព្រមព្រៀង​ផ្ទេរ​ណាមួយ​នោះ​មិនបាន​លេចចេញ​ជា​ផ្លែផ្កា​ទេ​។​
​ ​
​ក្លឹប Tottenham ក៏​តាម​ប្រមាញ់​កីឡាករ​អា​ហ្ស​ង់​ទីន​រូបនេះ ដែល​មិនសូវ​មានឱកាស​បង្ហាញ​មុខ ក្រោម​ការដឹកនាំ​របស់​លោក ម៉ាស​ស៊ី​មី​លី​យ៉ា​ណូ អាល​ឡេ​ហ្គ្រី (Massimiliano Allegri) បន្ទាប់ពី​ការមកដល់​របស់​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ដែលជា ម្ចាស់​ពាន​បាល់​មាស​៥​សម័យកាល​។​
​ ​
​ក្លឹប Spurs ស្ទើរតែ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ឌី​បា​ឡា កាលពី​រដូវក្តៅ​ឆ្នាំមុន​ស្របពេល​កីឡាករ វ័យ​២៦​ឆ្នាំ​រូបនេះ​ផ្ញើ​សារ​លា​ទៅកាន់​អ្នកគាំទ្រ​ក្លឹប Juventus ទៀតផង​។ ឌី​បា​ឡា បាន​ផ្លាស់ប្តូរ ចិត្ត​តែ​ប៉ុន្មាន​ម៉ោង​មុនពេល​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ បន្ទាប់ពី​ត្រឡប់​ទៅកាន់​ក្រុម​ជម្រើស​វិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala)