ការ​ឆ្លងកូវី​ដ​១៩​នៅ​អាម៉េរិក​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ជា​ថ្មី ដោយ​ភាគខាងត្បូង​និង​ខាងលិច​រងគ្រោះ​ជាង​គេ​

162
ចែករម្លែក

​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​ដោយ​វីរុស​កូរ៉ូណា ឬ​ជំងឺ​កូវី​ដ​១៩ បន្ត​កើនឡើង​នៅ​ទូទាំង​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​ទី​១៥​កក្កដា ដោយ​រដ្ឋ​តិច​សាស់ និង​អូ​ក្លា​ហូ​ម៉ា ជួប​កំណើន​ខ្ពស់​បំផុត​ថ្មី​។​

​សកល​វិទ្យាល័យ​Johns Hopkins​ដែល​តាមដាន​ការឆ្លង​រាលដាល​ជំងឺ​នេះ បាន​និយាយថា ​អ្នក​ឆ្លង​ថ្មី​៦៧.៦៣២​នាក់​ទៀត​ត្រូវបាន​រាយការណ៍​នៅ​ទូ​ទាំង​សហរដ្ឋ​អាម៉េរិក​នៅ​២៤​ម៉ោង​កន្លងមក ដែល​នេះ​​ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​នៅ​អាម៉េរិក​។​

​សេវា​សុខាភិបាល​រដ្ឋ​តិច​សាស់ បាន​រាយការណ៍​ការឆ្លង​ថ្មី​១០.៧៩១​ករណី និង​អ្នកជំងឺ​កូវី​ដ​ចំនួន​១១០​នាក់​បាន​ស្លាប់ ។​

​អូ​ក្លា​ហូ​ម៉ា ដែល​អភិបាល​រដ្ឋ​នេះ​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ផងដែរ​ថា​លោក​ឆ្លង​វីរុស​កូរ៉ូណា បានប្រកាស​ការឆ្លង​ថ្មី​ខ្ពស់​បំផុត​ប្រចាំថ្ងៃ​គឺ ១.០៧៥​ករណី ​​នៅ​ពេល​អា​ឡា​បា​ម៉ា​ ក៏​ឈាន​ដល់​កំណត់ត្រា​សំខាន់​មួយ​​គឺ​៤៧​នាក់​ស្លាប់​ដោយកូវី​ដ​ក្នុង​មួយថ្ងៃ​។​

​ជំងឺ​នេះ​ក៏​រាលដាល​យ៉ាង​លឿន​ទៅកាន់​បណ្តា​រដ្ឋ​ផ្សេងៗ ជាពិសេស​រដ្ឋ​ផ្លរីដា ដែល​មាន​អ្នក​ឆ្លង​សរុប​ជិត​៣០២.០០០​នាក់ ចាប់តាំងពី​ជំងឺ​នេះ​បាន​ចាប់ផ្តើម​។​

​រដ្ឋ​កាលីហ្វ័​រញ៉ា ជួប​កំណើន​ការឆ្លងនៅ​ប៉ុន្មាន​សប្តាហ៍​មក​នោះ ដោយ​បណ្តាល​ឲ្យមន្ត្រី​បិទ​រដ្ឋ​សាជាថ្មី​។​រដ្ឋ​នេះ​បាន​រាយការណ៍​ការឆ្លង​និង​ស្លាប់​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត គឺ​១១.១២៥​នាក់​ឆ្លង​បន្ថែម និង​១៤០​ទៀត​បាន​ស្លាប់​ដោយកូវី​ដ​១៩​។​

​គំរូ​ប៉ាន់ស្មាន​ចុង​ក្រោយ​បង្ហាញថា ចំនួន​ស្លាប់​ដោយកូវី​ដ​១៩​នៅ​អាម៉េរិក​អាច​នឹង​ឡើង​ដល់​១៥០.០០០​នាក់​នៅ​ត្រឹម​ខែក្រោយ ដោយ​បច្ចុប្បន្ន​នៅ​ត្រឹម​កម្រិត​លើ​១៣៦.៤០០​នាក់ និង​អ្នក​ឆ្លង​សរុប​ជាង​៣,៥​លាន​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​រូប​ពី​អាកាស​បង្ហាញ​អ្នកបើករថយន្ត​ចត​រថយន្ត​ជា​ជួរ​កាលពី​ថ្ងៃ​១៥​កក្កដា នៅ​មណ្ឌល​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​នៅ កីឡដ្ឋាន​មួយ​ក្នុង​ក្រុង សាន់ ឌី​ហ្គោ រដ្ឋ​កាលីហ្វ័​រញ៉ា​

​អភិបាលរដ្ឋ​អូ​ក្លា​ហូ​ម៉ា ឆ្លងកូវី​ដ​១៩​នៅពេល​រដ្ឋ​ជួប​កំណើន​អ្នក​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់បំផុត​