ស្ត្រី​មាន​ផ្ទៃពោះ​៖ ពោះ​កាន់តែ​ធំ កាន់តែ​រមាស់ ហេតុអ្វី​ទៅ​?

123
ចែករម្លែក

​មិន​ខ្វល់​ថា​អ្នក​បាន​យល់ដឹង​ច្រើន​ប៉ុណ្ណា​អំពី​ការ​មាន​ផ្ទៃពោះ ឬ​និយាយ​ជាមួយ​ស្ត្រី​ជា​ម្តាយ​ដូចគ្នា​ច្រើន​ប៉ុណ្ណោះ​ឡើយ អ្វីដែល​អ្នកមាន​អារម្មណ៍​ថា​ធម្មតា ឬ​អត់​នោះ តែងតែ​អាច​ច្រឡំ​ច្រើន​ក្នុងពេល​មាន​ផ្ទៃពោះ​នេះឯង​។ មាន​អាកា​រៈ​មួយចំនួន​ដែល​អាចធ្វើ​ឲ្យ​អ្នកមើល​រំលង​បានដែ​លវា​ទំនងជា​ប៉ះពាល់​ដល់​កូន​បាន​ទៀតផង​។​

​អាកា​រៈ​មួយ​នោះ​គឺ​ការ​រមាស់​ស្បែក​ខ្លាំងក្លា​តែម្តង​។ បើសិនជា​រមាស់​តិចតួច វា​គ្មានអ្វី​ត្រូវ​បារម្ភ​ទេ ប៉ុន្តែ​បើសិនជា​រមាស់​ច្រើន​កន្លែង ឬ​ចំ​កណ្តាល​បាតជើង និង​បាតដៃ​វិញ វា​អាចជា​សញ្ញា​មួយ​នៃ​ជំងឺ Obstetric Cholestasis (OC) ដែលជា​ជំងឺ​របស់​ថ្លើម​។​

​ភាគច្រើន ការ​រមាស់​ស្បែក​ក្នុងពេល​មាន​ផ្ទៃពោះ​គឺជា​រឿង​ធម្មតា ព្រោះ​ស្បែក​មានការ​យឺត និង​ត្រូវ​ផ្ទុក​កូន​ក្នុង​ផ្ទៃ​។ ប៉ុន្តែ​នៅពេល​ការ​រមាស់​បែរជា​ខ្លាំង​ទៅៗ និង​រំខាន​ដល់​ការ​គេង​ពេលយប់​ទៀត អ្នក​ប្រហែលជា​ត្រូវ​ទៅ​ជួប​ពេទ្យ​ឲ្យ​លឿន​ហើយ​។​

​ជំងឺ OC នេះ​មិនសូវ​កើតមាន​ញឹកញាប់​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ទេ​។ ការ​រមាស់​ស្បែក​ខ្លាំង​ក៏​អាចទាក់ទង​នឹង​ជំងឺ​មួយទៀត​ឈ្មោះថា Intrahepatic Cholestasis of Pregnancy (ICP) ដែរ ដែលជា​ជំងឺថ្លើម​មួយ​ប្រភេទ​កើតឡើង​ជាពិសេស​លើ​ស្ត្រី​មាន​ផ្ទៃពោះ ដោយសារតែ​មានការ​រំខាន​លំហូរ​ទឹកប្រមាត់ ដូច្នេះ​វា​នឹងធ្វើ​ឲ្យ​ទឹកប្រមាត់​ចូលទៅក្នុង​ឈាម​កាន់តែច្រើន​។​

​កាលណា​ឈាមមាន​វត្តមាន​ទឹកប្រមាត់​ខ្ពស់ វា​អាចធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​ប្រឈម​បញ្ហា​កាន់តែ​ខ្ពស់ ជាពិសេស​សម្រាល​មិន​គ្រប់​ខែ លាមក​ព្រៃ​ចេញ ទារក​អាច​នឹង​ថប់ដង្ហើម ឬ​ពិបាក​ដកដង្ហើម និង​ស្លាប់​ក្នុង​ផ្ទៃ​ក៏មានដែរ​។ ខណៈពេលដែល​វា​មិន​បង្ក​គ្រោះថ្នាក់​ដល់​ម្តាយ​ទេ ករណីខ្លះ​អាចធ្វើ​ឲ្យ​ធ្លាក់ឈាម​បានដែរ​។​

រោគសញ្ញា​
​បើសិនជា​អ្នក​សម្គាល់​ឃើញថា មានការ​រមាស់​មធ្យម ទៅ​ធ្ងន់ធ្ងរ​ក្នុងពេល​មាន​ផ្ទៃពោះ ហើយ​បើសិនជា​កើត​ឡើងលើ​ផ្នែក​ណាមួយ​នៃ​រាងកាយ​យ៉ាង​ពិសេស​ទៀត​នោះ យក​ល្អ​គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ​ភ្លាម​ទៅ​។ អាកា​រៈ​ផ្សេងៗ​ទៀត​មានដូចជា​៖

​- ទឹកនោម​ខាប់​
​- លាមក​ស្លេក​
​- អស់កម្លាំង​
​- ឈឺចាប់​នៅ​ផ្នែក​ខាងលើ និង​ខាងស្តាំ​នៃ​រាងកាយ​
​- បាក់​ទឹកចិត្ត​តិចតួច​
​- ចង្អោ​
​- ស្បែក និង​ភ្នែក​ទៅជា​លឿង​

​តើ​ម្តាយ​គួរ​ធ្វើ​ដូច​ម្តេចទៅ​ក្រោយពី​សម្រាល​កូន​រួច​?

ចូរ​ទៅ​ឲ្យ​ពេទ្យ​តាមដាន​សុខភាព​នៅ​រយៈពេល ៦ ទៅ​៨​សប្តាហ៍​ក្រោយ​សម្រាល ដើម្បី​ប្រាកដថា ការ​រមាស់​នោះ​បាត់​ទោ​វិញ ហើយ​ថ្លើម​ធ្វើ​ការល្អ​ធម្មតា​ហើយ​។ យ៉ាងណា មិញ​ឱកាស​នៃ​ការកើត​ជំងឺ OC ម្តងទៀត​នៅពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ​គឺ​ខ្ពស់​ដដែល​៕ ដោយៈ health.com.kh