ចិត្តមិនដាច់ៈប្តី​ដែល​វាយ​ប្រពន្ធ​ខៀវ​ភ្នែក ត្រូវ​តុលាការ​សម្រេច​មិន​ឃុំខ្លួន ដោយសារ​ប្រពន្ធ​ដក​ពាក្យបណ្តឹង

1162
ចែករម្លែក
  • 125
    Shares

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បុរស​ដែល​វាយ​ប្រពន្ធ​បណ្តាល​ឲ្យ​ខៀវ​ភ្នែក បង្ក​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនោះ​ត្រូវបាន​លោក អ៊ី ឋា​វរៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​មិន​ឃុំខ្លួន​តែ​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ។ការសម្រេចនេះកាលពី​ព្រឹក​ថ្ងៃទី​៥​ខែមេសា ដោយ​សំអាង​លើ​ប្រពន្ធ​ដក​ពាក្យបណ្តឹង និង​យោងតាម​ស្ថានភាព​គ្រួសារ​។​

​បុរស​រូបនេះ​ឈ្មោះ សរ ច​ន្នី​រិ​ទ្ធ​អាយុ​៣២​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ទីលំនៅ​ផ្ទះ​លេខ​៦៣​បេ ផ្លូវ​៥៣​បេ​តេ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យរាជធានី​ភ្នំពេញ​បាន​ត្រូវ លោក ងិន ពេជ្រ ជា​តំណាង​អយ្យការ​ចោទប្រកាន់ ពីបទ​អំពើហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ឬ​អ​នីតិ​សង្វាស​ជន នៅវេលា​ទៀបភ្លឺ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ យោងតាម​មាត្រា​២២៤ នៃ​ក្រមព្រហ្មទណ្ឌ​។​

លោក ម៉េង វិមាន​តារា អធិការរង​នគរបាល​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ប្តី ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​រដ្ឋបាល​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ ឃាត់ខ្លួនកាលពី​ព្រឹក​ថ្ងៃទី​២ ខែមេសា តាម​បញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោក​ថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន ពីបទ​ហិង្សា​ដោយ​ចេតនា ប្រព្រឹត្ត​ដោយ​សហព័ទ្ធ (​ទំនាស់​ប្តី​វាយ​ប្រពន្ធ​បណ្តាល​ឲ្យ​របួស​ហើម​ជាំភ្នែក​) កាលពី​ថ្ងៃទី​២៥ ខែមីនា  វេលា​ម៉ោង​សូន្យនិង១០នាទី​រំលង​អា​ធ្រា​ត្រ នៅ​ចំណុច​ក្នុងផ្ទះ​លេខ​៦៣​បេ ផ្លូវ ៥៣​បេ​តេ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ ​។​​ជន​​គ្រោះ​ជា​ប្រពន្ធ​ឈ្មោះ ឆេង សុខ​រ៉ា អាយុ​៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៦៣​បេ ផ្លូវ​៥៣​បេ​តេ ភូមិ ក្បាល​ទំនប់ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​មាន​របួស​ហើម​ជាំភ្នែក​ខាងឆ្វេង​)៕ ល​/មន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ