លោក ជា ចាន់តូ និងលោកស្រី ប្រគេនសម្ភារបច្ចេកវិទ្យាដល់ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហុនរាជសាខាខេត្តបាត់ដំបង

150
ចែករម្លែក
លោក ជា ចាន់តូ និងលោកស្រី ប្រគេនសម្ភារបច្ចេកវិទ្យាដល់ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហុនរាជសាខាខេត្តបាត់ដំបង 

ដោយ:បញ្ញាសាស្រ្ត/បាត់ដំបង៖ លោកជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា បានប្រគេនកុំព្យូទ័រលើតុ និងយូរដៃព្រមទាំងព្រីនធ័រដល់ពុទ្ធិកសាកលវិទ្យាល័យសី

ហនុរាជ សាខាខេត្តបាត់ដំបងសម្រាប់បម្រើដល់ការសិក្សារៀនសូត្រ និងស្រាវជ្រាវ របស់សមណនិស្សិត និងសិស្សនិស្សិតក្រីក្រ កំពុងសិក្សាពុទ្ធិកក្នុងសាកលវិទ្យាល័យ ។ សម្ភារទាំងនេះត្រូវបានប្រគេនដល់មន្ត្រីសង្ឃជាថ្នាក់ដឹកនាំពុទ្ធិសាកលវិទ្យាល័សីហនុរាជសាខា ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

លោក ជា ចាន់តូ បានមានប្រសាសន៍ថា ÷ការប្រគេនកុំព្យូទ័រនាពេលនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពុទ្ធិកៈដែលមានការខ្វះខាតសម្ភារផ្នែកបច្ចេកវិទ្យានេះ សម្រាប់បង្ហាត់បង្រៀននិងការសិក្សាសិស្ស និងសាមណនិស្សិតក្នុងការស្រាវជ្រាវ។ចូលរួមជាមួយរាជរដ្ឋាភិបាលលើវិស័យអប់រំខណះប្រទេសកម្ពុជាកំពុងត្រូវការជាចាំបាច់នូវធនធានមនុស្សឲ្យមានសមត្ថភាពផ្នែកបច្ចេកវិទ្យា និងជំនាញផ្សេងៗ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនរបស់ប្រទេសជាតិនិងពិភពលោក ។

  លោកទេសាភិបាល ក៏បានស្នើដល់ព្រះសង្ឃ និងគ្រហស្ថជាថ្នាក់ដឹកនាំនៅក្នុងពុទ្ធិកសាកលវិទ្យាល័យសីហនុរាជសាខាខេត្តបាត់ដំបង សូមបន្តការខិតខំប្រឹងប្រែងក្នុងការងារអប់រំនេះឲ្យកាន់តែល្អប្រសើរ និងជំរុញឲ្យការសិក្សារៀនសូត្ររបស់សមណនិស្សិត និងសិស្សនិស្សិតទទួលបានជោគជ័យ ។ 

ព្រះអង្គ វី សុវិជ្ជាព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាតដំបង បានមានថេរៈដីកាថា ÷សម្ភារបច្ចេកវិទ្យាដែលផ្ដល់ពេលនេះ ពិតជាមានតម្លៃណាស់សម្រាប់ជួយឧបតម្ថគាំទ្រការសិក្សារបស់សមណនិស្សិត សិស្សនិស្សិតក្រីក្រកំពុងសិក្សានៅក្នុងទីនេះ ហើយកាន់តែធ្វើឲ្យព្រះសង្ឃ និងសិស្សនិស្សិតមានទឹកចិត្តខិតខំរៀនសូត្រខ្លាំងថែមឡើង ព្រោះមានការយកចិត្តទុកដាក់ពីពុទ្ធបរិស័ទគ្រប់ទិសទី  ។

   ព្រះអង្គ វី សុវិជ្ជា ក៏បានថ្លែងអំណរគុណដល់លោក ជា ចាន់តូ និងលោកស្រី បានចូលរួមប្រគេនថវិកា ក្នុងការចាក់គ្រឹះក្រោមអគារសិក្សាមួយខ្នងស្ថិតនៅក្នុងពុទ្ធិកសាកលវិទ្យាល័យ ដែលគ្រោងនឹងសាងសង់នៅថ្ងៃខាងមុខ នេះហើយព្រះអង្គក៏បានបិណ្ឌបាតដល់ពុទ្ធបរិស័ទជិតឆ្ងាយផ្សេងទៀតឲ្យចូលរួមក្នុងការសាងសង់អគារសិក្សានេះផងដែរ ។

  សម្ភារបច្ចេកវិទ្យាដែលលោកនិងលោកស្រីផ្ដល់ដល់ពុទ្ធិកសាកលវិទ្យាល័យនេះ នាឱកាសនោះមានកុំព្យូរទ័រលើតុ ២២គ្រឿង ឡេបថប ៥គ្រឿង ព្រីនធ័រ១គ្រឿង រួមទាំងបច្ច័យចំនួន៦លាន៣សែនរៀលទៀតសម្រាប់ទុកឲ្យសាកលវិទ្យាល័យ ប្រើប្រាស់៕សរន