គណៈកម្មាធិការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ចូលរួម​រម្លែក​ទុក្ខ គ្រួសារ​គ្រូបង្វឹក​ហែល​ទឹក ហែម លំផាត់​

77
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​មានប្រសាសន៍ ដោយ​ក្តី​ក្តុកក្តួល​ថា តាងនាម​គណៈកម្មាធិកា​រ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា មានទុក្ខ​ជា​ទម្ងន់ ដោយ​លោក ហែម លំផាត់ អាយុ​៤៩​ឆ្នាំ ជា​គ្រូបង្វឹក​ជម្រើស ជាតិ អត្ត​ព​លិ​ក អូឡាំពិក និង ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បានទទួល​មរណភាព នៅ​រាត្រី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ដោយ​រោគាពាធ​។​

​លោក​បាន​បន្តថា ទោះជា​មានការ​ជ្រោមជ្រែង អស់​លទ្ធភាព​របស់លោក ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ កីឡា ហែលទឹក ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត យ៉ាងណាក៏ដោយ ក៏​មិនអាច​ស្រោចស្រង់​ជីវិត​លោកគ្រូ ដ៏​មានតម្លៃ និង​ជាទីគោរព បានឡើយ​។ ខ្ញុំបាទ​យក​ឱកាស ដ៏​មានតម្លៃ​បន្ថែម ថា លោកគ្រូ ហែម លំផាត់ មាន​ភរិយា និង​កូនប្រុស ៣ នាក់ កូនច្បង​អាយុ​ទើបបាន ១០​ឆ្នាំ​។ លោកគ្រូ​មាន​ស្នាដៃ ជូន គណៈកម្មាធិការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​អត្ត​ព​លិ​ក​ជនពិការ ផ្នែក​ហែល​ទឹក ជាច្រើន​។

​លោក​បាន​បន្តថា ឆ្នាំ​២០១១ លោក​បាន​ដឹកនាំ​អត្ត​ព​លិ​ក​ជនពិការ ផ្នែក​ហែល​ទឹក ចូល រួម​ការប្រកួត​អាស៊ាន ប៉ា​រ៉ា​ហ្គេម លើក​ទី​៦ ប្រទេស​ឥណ្ឌូណេស៊ី បានទទួល​មេដាយ ប្រាក់​ ១​គ្រឿង សំរឹទ្ធិ​៤​គ្រឿង​, ឆ្នាំ​២០១៤ បាន​ដឹកនាំ​អត្ត​ព​លិ​ក​ជនពិការ ផ្នែក​ហែល​ទឹក ចូលរួម​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​៧ ប្រទេស​ភូមា បានទទួល មេដាយមាស​១​គ្រឿង , ហើយ​ឆ្នាំ​២០១៥ បាន​ដឹកនាំ​អត្ត​ព​លិ​ក​ជនពិការ ផ្នែក​ហែល​ទឹក ចូលរួម​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​៨ ប្រទេស​សឹង្ហ​បុរី មេដាយ​សំរឹទ្ធិ​១​គ្រឿង និង​ឆ្នាំ​២០១៧ បាន​ដឹកនាំ​អត្ត​ព​លិ​ក​ជនពិការ ផ្នែក​ហែល​ទឹក ចូលរួម​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​៩ ប្រទេស ម៉ាឡេស៊ី មេដាយប្រាក់​១​គ្រឿង សំរឹទ្ធិ​១​គ្រឿង​។​

​លោក​បាន​បន្ថែមទៀតថា សរុបមក ក្នុងការ​ដឹកនាំ​របស់​លោកគ្រូ ហែម លំផាត់ គណៈ កម្មាធិការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បានទទួល​មេដាយ ផ្នែក​ហែល​ទឹក សរុប មាស​១​គ្រឿង ប្រាក់​២​គ្រឿង និង​សំរឹទ្ធិ​៦​គ្រឿង​។ អាស្រ័យ​ដូច​បាន​គោរព​ជម្រាប សូម​អញ្ជើញ​គ្រូបង្វឹក អត្ត​ព​លិ​ក​ជនពិការ និង​សាធារណជន មេត្តា​ចូលរួម​រំលែក​ទុក្ខ ដ៏​ក្រៀមក្រំ​នេះ ជាមួយ​យើងខ្ញុំ ដើម្បី​ចាត់ទុក ជាការ​ដឹងគុណ សម្តែង​នូវ​ការ​អាឡោះអាល័យ​ជា​ពន់ ពេក និង​បួងសួង​សូម​ដួង​វិញ្ញាណក្ខន្ធ លោកគ្រូ បាន​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ នឹក​ជា​រៀងរហូត​…៕​v