គ្រូពេទ្យ​វៀតណាម​៩០​នាក់​រួម​គ្នា​វះកាត់​ផ្តាច់​កូនភ្លោះ​ជាប់​គ្នា​ដោយ​ជោគជ័យ​

299
ចែករម្លែក

​វេជ្ជបណ្ឌិត គិលានុបដ្ឋាក​-​គិលានុបដ្ឋាកយិ​កា​និង​អ្នក​អ្នកជំនាញ​វេជ្ជសាស្ត្រ​ជាង​៩០​នាក់​បាន​ធ្វើការ​៩​ម៉ោង​ដើម្បី​វះកាត់​ផ្តាច់​កូនភ្លោះ​ជាប់​គ្នា​បាន​ដោយ​ជោគជ័យ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​ហូជីមិញ​​កាលពី​ថ្ងៃ​ពុធ​ទី​១៥​កក្កដា​។​

​កូនភ្លោះ ហ័ង ទ្រុ​ក ញី និង​ហ័ង ឌៀវ ញី បានកើត​មិន​គ្រប់​ខែ​កាលពី​ថ្ងៃ​០៧​មិថុនា ឆ្នាំមុន ហើយ​ពួកនាង​ជាប់​គ្នា​នៅត្រង់​ត្រគាក​។​បន្ទាប់​ពី​ចាប់កំណើត ពួកគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កុមារ​ក្នុង​​ក្រុង​ហូជីមិញ​ដើម្បី​ចិញ្ចឹម​និង​តាមដាន​សុខភាព​របស់​ពួកគេ​។​

​កូនភ្លោះ​ស្រី ហ័ង ទ្រុ​ក ញី និង​ហ័ង ឌៀវ ញី មាន​ត្រគាក​និង​ពោះវៀនធំ​រួមគ្នា រីឯ​ទ្វារធំ​ក៏​តែមួយ​តែ​ពួមាន​លំពែង​ផ្សេងគ្នា​។​មួយ​ឆ្នាំ​មកនេះ​ពួកគេ​បាន​រៀន​អង្គុយ​និង​សម្របសម្រួល​គ្នា​ដើម្បី​ផ្លាស់​ទី​ទាំង​ខ្លួន​​ប្រាណ​ជាប់​គ្នា​។​ឪពុកម្តាយ វេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាក​-​គិលានុបដ្ឋាកយិកា​មាន​មើលថែ​ពួកគេ​យ៉ាង​ដិតដល់​ចាប់តាំងពី​ការផ្តល់​ចំណី​និង​ដូរ​ខោ​ទឹកនោម​។​

​វេជ្ជបណ្ឌិត គិលានុបដ្ឋាក​-​គិលានុបដ្ឋាកយិ​កា​និង​អ្នក​អ្នកជំនាញ​វេជ្ជសាស្ត្រ នៅ​មន្ទីរពេទ្យ​កុមារ​ក្រុង​ហូជីមិញ អបអរ​ក្រោយ​ការវះកាត់​ចេញ​ពី​គ្នា​បាន​ជោគជ័យ​កាលពី​ថ្ងៃ​១៥​កក្កដា

​កូនភ្លោះ​ស្រី ហ័ង ទ្រុ​ក ញី និង​ហ័ង ឌៀវ ញី មុន​ត្រូវ​បាន​វះកាត់​

​មុន​វះកាត់ ក្មេង​ទាំង​ពីរ​ត្រូវបាន​ផ្តល់​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិច​ដើម្បី​បង្ការ​កុំអោយ​មាន​ការឆ្លង​មេរោគ​។​ពួកគេ​ដល់​ពេល​អាច​ធ្វើ​ការវះកាត់​បានល្អ នៅពេល​ឈានដល់​អាយុ​១៣​ខែ ទម្ងន់​១៥​គីឡូក្រាម និង​ស្ថិតិ​​សុខភាព​បង្ហាញថា ពួកគេ​មាន​សុខភាព​ស្ទើរ​ស្មើ​ក្មេង​ធម្មតា​ក្នុង​អាយុ​ស្របាល​គ្នា​។​

​ការវះកាត់​បាន​ចាប់ផ្តើម​នៅ​ម៉ោង​៦​ព្រឹក ថ្ងៃ​ពុធ​ទី​១៥​កក្កដា នៅ​មន្ទីរពេទ្យ​កុមារ​ក្រុង​ហូជីមិញ ហើយ​ត្រូវ​រំពឹងថា​នឹង​ប្រើពេល​អស់​១២​ម៉ោង​។​វេជ្ជបណ្ឌិត​គិលានុបដ្ឋាក​-​គិលានុបដ្ឋាកយិ​កានិង​អ្នក​អ្នក​​ជំនាញ​វេជ្ជសាស្ត្រ​៩៣​នាក់ បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​។​

​ការវះកាត់​បាន​ដំណើរការ​តាម​ផែនការ ហើយ​ក្រោយ​ការវះកាត់​ពួក​វេជ្ជបណ្ឌិត​បាន​អោយ​ដឹង​ថា​ការវះកាត់​ដូច្នេះ អ្នកជំងឺ​មានឱកាស​រស់​៧៤​ភាគរយ​។​ពួកគេ​ត្រូវ​ធ្វើ​ការវះកាត់​បន្ថែម​ដើម្បី​អោយ​សរីរាង្គ​​ខាងក្នុង​ដំណើរការ​ធម្មតា​៕​ប្រែ​សម្រួល​៖​វាសនា​