កេនយ៉េ វេស ដាក់ពាក្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅរដ្ឋអូក្លាហាម៉ា

133
ចែករម្លែក

កំពូលតារាចម្រៀងរ៉ែប កេនយ៉េ វេស មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបង្ហាញខ្លួននៅលើសន្លឹកឆ្នោតប្រធានាធិបតីប្រចាំរដ្ឋអូក្លាហូម៉ា ជារដ្ឋដំបូងគេដែលគាត់បានបំពេញលក្ខខណ្ឌតម្រូវបានមុនពេលកំណត់។

ប៉ុន្តែភាពច្របូកច្របល់នៅតែមានជុំវិញថាតើគាត់ពិតជានឹងឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីមែនឬអត់។

អ្នកនាំពាក្យក្រុមប្រឹក្សាបោះឆ្នោតរដ្ឋអូក្លាហូម៉ាមីសលោកស្រីមីសា ម៉ូបាននិយាយថា អ្នកតំណាងរបស់លោកវេសបានបំពេញសំណុំឯកសារចាំបាច់និងបានបង់ប្រាក់ចំនួន ៣៥.០០០ ដុល្លារកាលពីរសៀលថ្ងៃពុធទី១៥កក្កដា ដែលជាថ្ងៃផុតកំណត់សម្រាប់សន្លឹកឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៣ ខែវិច្ឆិកា។ លោកស្រីបានបន្ថែមថាគាត់គឺជាបេក្ខជនប្រធានាធិបតីម្នាក់ក្នុងចំណោមបេក្ខជនប្រធានាធិបតីបីនាក់ដែលបង់ថ្លៃសេវាដាក់ពាក្យមុនថ្ងៃផុតកំណត់។ អ្នកផ្សេងទៀតគឺជាអ្នកលេងព្យ៉ាណូឈ្មោះ ជេត ស៊ីមម៉ុន និងសហគ្រិនហិរញ្ញវត្ថុឌីជីថល លោកប្រុក ភៀស។

ការដាក់ឯកសារនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីទស្សនាវដ្តីនៅក្រុងញូវយ៉កឈ្មោះ “Intelligencer” បានដកស្រង់សម្តីទីប្រឹក្សាវេស គឺលោក ស្ទីវ ក្រាមឺ ដោយនិយាយថា “គាត់បានចេញក្រៅហើយ” ដោយកត់សម្គាល់ថា បុគ្គលិកទាំងអស់ ដែលគាត់បានជួល មិនបានខកចិត្តអ្វីនោះទេ។

ទោះយ៉ាងណា វេបសាយ​ TMZ បានរាយការណ៍ថា អ្នករៀបចំយុទ្ធនាការបោះឆ្នោតរបស់លោកវេសបានដាក់ “ទម្រង់បែបបទឈរឈ្មោះជាបេក្ខជនប្រធានាធិបតី” កាលពីថ្ងៃពុធជាមួយគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធដោយបញ្ជាក់ថាគណៈកម្មាធិការកេនយ៉េ ២០២០ នឹងបម្រើការជាគណៈកម្មាធិការយុទ្ធនាការបោះឆ្នោតចម្បងសម្រាប់បេក្ខជនកេនយ៉េ វេស”។

លោកវេសបានខកខានថ្ងៃផុតកំណត់ជាច្រើនរួចទៅហើយដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សន្លឹកឆ្នោតប្រធានាធិបតីនៅក្នុងរដ្ឋជាច្រើន ហើយគេមិនច្បាស់ទេថាតើគាត់មានឆន្ទៈឬអាចប្រមូលហត្ថលេខាគ្រប់គ្រាន់ដែលតម្រូវឱ្យមានដើម្បីបំពេញគ្រប់លក្ខណៈសម្បត្តិសម្រាប់រដ្ឋផ្សេងទៀតឬយ៉ាងណានោះទេ៕ ដោយ៖ កញ្ញាដាលីស

កំពូលតារាចម្រៀងរ៉ែប កេនយ៉េ វេស