ក្រសួងការងារសម្រេចឱ្យបើកឡើងវិញ រោងជាង បន្ទប់ពិសោធន៍និងមជ្ឈមណ្ឌលវាយ តម្លៃសមត្ថភាព

96
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រោយពីមានការវាយលុកដោយជំងឺកូវីដ១៩រួចមកនោះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនាពេលនេះបានសម្រេចឲ្យបើកដំណើរការឡើងវិញ នូវរោងជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព និងការប្រឡងបញ្ចប់ ការពារសារណា ឬនិក្ខេបបទបញ្ចប់ការសិក្សា បន្ទាប់ពីបាសិក្សាតាមកម្មវិធីសិក្សាពីចម្ងាយ ឬតាមអនឡាញ ជាដើម។

ក្រសួងការងារសម្រេចឱ្យបើករោងជាងឡើងវិញ(រូប៖ហ្វេសប៊ុក)

បើយោងតាម សេចក្ដីជម្រាបជូន របស់ក្រសួងការងារ នៅថ្ងៃទី ១៦ ខែកក្កដាដែលបានចុះហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថាការ អនុញ្ញាតឱ្យបើកឡើងវិញនូវរោងជាង ជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពគ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ត្រូវអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ១៩។

ព្រមជាមួយគ្នានេះក្រសួងបញ្ជាក់ដែរថា មុននឹងបើកដំណើរ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ត្រូវជូនដំណឹង មកក្រសួង (អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ) ដើម្បីក្រុមការងារបច្ចេកទេស របស់ក្រសួងចុះ ត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ។បើករណីពុំអនុវត្តតាមការណែនាំនេះទេក្រសួងនឹងផ្អាកសកម្មភាពរបស់គ្រឹះស្ថានទាំងនោះវិញ៕dp