ណាសាសហការជាមួយទីភ្នាក់ងាររុករកអវកាសជប៉ុនដើម្បីផលិតយាន Toyota ដឹកអ្នកអវកាសស្រីដំបូងគេទៅឋានព្រះចន្ទ

226
ចែករម្លែក

អង្គការណាសាគ្រោងនឹងបញ្ជូនស្ត្រីដំបូងគេនិងបន្ទាប់មកគឺមនុស្សជាច្រើននាក់ទៀតទៅកាន់ឋានព្រះចន្ទនៅឆ្នាំ ២០២៤ ហើយបានបង្ហាញផ្ទះសម្រាប់អាកាសយានិក គឺយានឈ្មោះ RV។

ទីភ្នាក់ងារអវកាសអាម៉េរិកនេះបានបោះបង់ចោលគំនិតនៃការបង្កើតតង់សប់ខ្យល់និងមូលដ្ឋាននៅក្រោមដី ហើយឥឡូវកំពុងងាកទៅរកយានបើកលើដីវិញ។

ណាសាថ្មីៗនេះបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាមួយទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ដែលបានរៀបចំរចនាយាន Toyota កង់៦បើកបរដោយស្វ័យប្រវត្តិ ដោយផ្តល់ឱ្យជប៉ុននូវតួនាទីដ៏សំខាន់នៅក្នុងកម្មវិធី Artemis របស់អាម៉េរិក។

យាន RV នឹងផ្ទុកមនុស្សបានពីរនាក់ បានរហូតដល់ ១៤ ថ្ងៃ ដោយអនុញ្ញាតឱ្យពួកគេរស់នៅនិងធ្វើការនៅខាងក្នុង នៅពេលធ្វើដំណើរឆ្លងកាត់ព្រះចន្ទ៕ ដោយ៖ កញ្ញាដាលីស

យាន RV នឹងដឹកអវកាសយានិកស្រីដំបូងទៅឋានព្រះចន្ទនៅឆ្នាំ២០២៤