លោក អ៊ុក សិទ្ធិ​ជាតិ ដឹកនាំ​មន្ត្រី​កីឡា ក្រោម​ឳ​វាទ គោរព​វិញ្ញាណក្ខន្ធ​សព​លោក ហែម លំផាត់​

82
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា តំណាង លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដឹកនាំ​ប្រតិភូ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក ហែម លំផាត់ បុគ្គលិក​អប់រំ នៃ​នាយកដ្ឋាន អប់រំ​កាយ និង​កីឡា និង​ជា​គ្រូបង្វឹក​កីឡាហែលទឹក ដែល​បានទទួល​មរណភាព នៅ​រាត្រី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ដោយ​រោគាពាធ​។​

​ក្នុងឱកាស​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​នេះ លោក​បាន​នាំយក​ថវិកា ចូលរួម​បុណ្យសព ដល់​ក្រុមគ្រួសារ​សព របស់លោក​បណ្ឌិតសភា​ចា​រ្យ ចំនួន ២ លាន​រៀល លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ថវិកា​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ចំនួន ១​លាន​រៀល និង​ថវិកា​ផ្ទាល់ខ្លួន ចំនួន ២០ ម៉ឺន​រៀល ថវិកា​អង្គភាព​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា ចំនួន ៥០ ម៉ឺន​រៀល ។

ចំណែក​មន្ដ្រី​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក៏បាន​នាំយក​ថវិកា ចំនួន ៧៥៥.០០០ រៀល និង ២០ ដុល្លារ​អាមេរិក ដើម្បី​ចូលរួម​រម្លែក​ទុក្ខ ដ៏​ក្រៀមក្រំ​បំផុត ជាមួយ​ក្រុម គ្រួសារ ញាតិមិត្ត​ទាំងអស់ នៃ​សព និង​សូម​ឧទ្ទិស​បួងសួង ដល់​ដួង​វិញ្ញាណក្ខន្ធ របស់ លោក ហែម លំផាត់ បាន​សោយសុខ ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លៀត​ឡើយ​៕​v