អ្នកឯកទេសប៉ាក់ផ្លុំចិញ្ចើម ទទួល បានសញ្ញាប័ត្រពីអាល្លឺម៉ង់ និង មានតែមួយក្នុងប្រទេសកម្ពុជា

316
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ បន្ទាប់ពីប្រាប់អាថ៌កំបាំងដែលធ្វើអោយសម្រស់របស់ ស្រ្តី មានភាពទាក់ទាញ លើផ្ទៃមុខ ជាពិសេសចិញ្ចើម និងបបូរមាត់ អ្នកជំនាញ ប៉ាក់ផ្លុំ ចិញ្ចើម លោក យ៉ូ ឌីម៉ង់ បានបន្ថែមជំនាញមួយកម្រិតទៀត រហូតទទួលបាន សញ្ញាប័ត្រ ផ្នែកប៉ាក់ផ្លុំចិញ្ចើម ពីគ្រូជំនាញនៅអាល្លឺម៉ង់។

លោក យូ ឌីម៉ង់ (Facebook – DIMANG BROWS) បាននិយាយថា សញ្ញាប័ត្រមួយ នេះ គឺជាជំនាញបន្ថែមទៀត ដែលតម្រូវអោយការប្រលង គឺមានការប៉ាក់ពីមួយវគ្គទៅ មួយវគ្គ ប្រលងរហូត បញ្ចប់វគ្គមិនងាយស្រួលនោះទេ មុនពេលបានសញ្ញាប័ត្រ មកពី ក្រៅប្រទេសបែបនេះ។ លោកថា នេះជាបទពិសោធន៍ថ្មីមួយ បន្ថែមលើបទពិសោធន៍ ចាស់ ដែលទទួលបានជោគជ័យនាពេលកន្លងមក ដូច្នេះហើយ ការរចនា ចិញ្ចើមត្រូវ តែមានការវិវត្តន៍ទៅមុខជានិច្ច អីចឹង ទើបខ្ញុំចាប់ផ្តើមរៀនជាមួយគ្រូ ភីប្រូ បន្ថែមមួយ កម្រិតទៀត។

ដូច្នេះសញ្ញាប័ត្រ ដែលទទួលបាន គឺវាមានតំលៃមែនទែនសម្រាប់ខ្ញុំ អាចនិយាយ បាន ថា​វាមានតែមួយ និងដំបូងបំផុតសម្រាប់ប្រទេសកម្ពុជា។ លោកថា ធ្លាប់ទទួលបានជា ច្រើនមកហើយ ទាំងនៅក្រៅប្រទេស តែលោកនៅតែចង់បន្ថែមនូវជំនាញនេះ អោយ កាន់តែច្បាស់មែនទែន ព្រោះអ្វីក៏ដោយគឺត្រូវតែមានការ update ដើម្បីអោយ ទាន់ សម័យក្នុងសង្គមសព្វថ្ងៃនេះ។

បន្ទាប់ពីទទួលបានជោគជ័យខ្លាំងផ្នែកប៉ាក់ផ្លុំចិញ្ចើម លោកក៏មានបំណងចែករំលែក ចំណេះដឹងនេះទៅ កូនខ្មែរគ្រប់រូប ដែលមានបំណងចង់រៀននូវជំនាញនេះ ច្បាស់ លាស់ ពីគ្រូមានបទពិសោធន៍យូរឆ្នាំ អីចឹង អាចទាក់ទងមកលោកបានតាមរយៈហ្វេស ប៊ុក (Facebook – DIMANG BROWS) ព្រោះកន្លងមកលោកក៏ធ្លាប់ចែកចំណេះដឹង នេះ ជាច្រើនគ្នាផងដែរ ដើម្បីអោយកូនខ្មែរមានជំនាញមួយដែលច្បាស់លាស់ និងមាន គុណភាពខ្ពស់៕