​ក្រសួង​ពីរ​ជជែក​គ្នា​រឿង​ពង្រឹង​និង​ពង្រីក​វិស័យ​ចិញ្ចឹមសត្វ​បម្រើ​ទីផ្សារ​ក្នុងស្រុក​និង​នាំចេញ​

75
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​ឆ្លើយតប​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​១៤​ខែកក្កដា​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប នៅ​ខេត្តព្រៃវែង​។​សម្តេច​បាន​ជំរុញ​ឱ្យ​ប្រជាកសិករ​បន្ត​ខិតខំ​ចិញ្ចឹមសត្វ​បន្ថែមទៀត​មាន​ជ្រូក មាន់ ទា​និង​ត្រី​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​តម្រូវការ​គ្រួសារ​ទីផ្សារ​ក្នុងស្រុក​,​នាំចេញ​ជាពិសេស​រឹតត្បិត​ការនាំ​ចូល​សត្វ​។


​យោង​លើ​ខ្លឹមសារ​ខាងលើ​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០២០​នេះ​នៅ​ទីស្តីការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ មាន​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​និង​ក្រសួងពាណិជ្ជកម្ម ដែល​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី វេ​ង សាខុន​ជាមួយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ។​ដើម្បី​ពិភាក្សា​អំពី​បច្ចុប្បន្នភាព​នៃ​ការធ្វើ​ពាណិជ្ជកម្ម​សត្វ​ជ្រូក​សាច់​ការនាំចេញ​នាំចូល​និង​នាំ​ឆ្លងកាត់​។​ការ​រឹតត្បិត​ឬ​កាត់បន្ថយ​បរិមាណ​នាំចូល​និង​វិធានការ​ទប់ស្កាត់​ឱ្យខាងតែបាន​ការនាំ​ចូល​សត្វ​ខុសច្បាប់ ។​


​នេះ​បើ​យោងតាម​គេហទំព័រ​(website)​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​បានឱ្យដឹង​ថ្ងៃនេះ​។​ក្នុង​បំណង​គឺ​ដើម្បី​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​ចិញ្ចឹមសត្វ​ក្នុងស្រុក​ធានា​បរិមាណ​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុងស្រុក​ប្រកបដោយ​គុណភាព​។​សុវត្ថិភាព និង​ចូលរួម​លើកកម្ពស់​កម្រិតជីវភាព​របស់​អ្នក​ចិញ្ចឹម ពង្រីក​សក្តានុពល​វិនិយោគ​លើ​ការបង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ​រោងចក្រ​ផលិត​ចំណី​សត្វ​ការប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក និង​បង្កើត​ការងារ​នៅ​មូលដ្ឋាន​ផ្ទាល់​។​


លោក​ស្រ៊ុន​ពៅ​ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ប្រាប់​រស្មី​កម្ពុជា​ថ្ងៃនេះ​ថា​៖​ក្រោយពី​ចេញ​អនុសាសន៍​របស់​សម្តេច​មក​សមាគម​បាន​អបអរ​ស្វាគមន៍​គាំទ្រ​ឥត​ងាករេ​។​ធ្វើឱ្យ​កសិដ្ឋាន​ឫ​ក្រុមហ៊ុន​ចិញ្ចឹមសត្វ​ក្ង​ស្រុក​ខិតខំ​ពង្រីក​ខ្លួន​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​បន្ថែមទៀត​។​ដើម្បី​ឆ្លើយតប​ឱ្យ​គ្រប់​ទីផ្សារ​និង​រក​វិធី​ឱ្យបាន​នាំចេញ​ថែមទៀត​។​


​លោក​ពៅ​បាន​ប្រាប់​ទៀត​បច្ចុប្បន្ននេះ​ការចិញ្ចឹម​មាន់​ទា​ត្រី​គឺ​ទទួលបាន​បរិមាណ​ច្រើន​ហូរហៀរ​ហួស​ពី​តម្រូវការ​ទីផ្សារ​អាច​នាំចេញ​បាន​។​តែ​ការចិញ្ចឹម​ជ្រូក​វិញ​មិនទាន់​បម្រើឱ្យ​ទីផ្សារ​ក្នុងស្រុក​គ្រប់គ្រាន់​នៅឡើយ​ទេ​។​គឺ​បាន​ប្រមាណ​១០​លាន​ក្បាល​។​យើង​ខ្វះ​ជ្រូក​ប្រមាណ​២០​ទៅ​៣០​ភាគរយ​ក្នុង​១​ឆ្នាំ​។​ចំណែក​គោ​វិញ​មិនមាន​ការខ្វះខាត​ទេ​មានតែ​បាន​នាំចេញ​ខ្លះៗ​៕S/​