មន្ត្រី​យោធា​៧​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ស៊ើបការណ៍​នៅ​តួ​ក​គី​

94
ចែករម្លែក

​បណ្តាញ​សារព័ត៌មានរ​ដ្ឋ​បាន​រាយាក​រណ៍នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ខែកក្កដា​ថា មន្ត្រី​យោធា​៧​នាក់​បាន​ស្លាប់​បន្ទាប់ពី​យន្តហោះ​របស់​ពួកគេ​បាន​ហោះ​បុក​ភ្នំ​មួយ​នៅ​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​តួ​ក​គី​។​

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​និយាយថា​យន្តហោះ​ស៊ើបការណ៍​នេះ បាន​ហោះ​បុក​ភ្នំ​Artos នៅ​ខេត្ត​Van​។ យន្តហោះ​ដែល​មាន​អ្នកបើក​២​នាក់​និង​មន្ត្រី​យោធា​៥​នាក់​នេះ​បាន​បាត់​ការទាក់ទង​កាលពី​ព្រឹក​​ថ្ងៃ​ពុធ​។

​លោក​បាន​និយាយ យន្តហោះ បាន​ហោះ​ស៊ើបការណ៍​នៅ​ខេត្ត​Van​និង​នៅ​ខេត្ត​Hakkari ដែល​ភាគច្រើន​មាន​ជនជាតិឃឺតរ​ស់​នៅ ។ ខេត្ត​ដែល​មាន​ព្រំដែន​ជាមួយ​អ៊ីរ៉ាក់ ត្រូវបាន​គេ​ឃើញ​មាន​ការប៉ះទង្គិច​​គ្នា​ជាច្រើនលើក​រវាង​កងកម្លាំង​តួក​គីនិង​ពួកស​កម្មប្រយុទ្ធ​ឃឺ​ដ​ក្នុង​កំឡុងពេល​នៃ​ការបះបោរ​ដែល​មាន​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​នេះ​។​

​លោក​បាន​បន្ថែមថា ការស៊ើបអង្កេត​របស់​រដ្ឋាភិបាល​អំពី​ការធ្លាក់​យន្តហោះ​នេះ​បាន​កំពុង​ធ្វើ​៕

យន្តហោះ​ស៊ើបការណ៍​នេះ បាន​ហោះ​បុក​ភ្នំ​Artos នៅ​ខេត្ត​Van​ប្រទេស​តួ​ក​គី​កាលពី​ថ្ងៃ​ពុធ