ម៉ាល់​ឌី​វ​បើក​ប្រទេស​ឡើងវិញ​សម្រាប់​ក្រុម​អ្នកទេសចរ​

224
ចែករម្លែក

​ប្រទេស​ម៉ាល់​ឌី​វ​បាន​បើក​រមណីយដ្ឋា​ន​ទេសចរណ៍​មួយចំនួន​របស់​ខ្លួន​ឡើងវិញ​នៅ​ថ្ងៃ​ពុធ​ទី​១៥​ខែកក្កដា និង​បាន​ស្វាគមន៍​ការហោះហើរ​អន្តរជាតិ​លើកដំបូង​របស់​ខ្លួន​ក្នុង​រយៈពេល​ជាង ៣​ខែ​ចុង​ក្រោយ​​នេះ បើទោះបីជា​កន្លែង​ទេសចរណ៍​ដ៏​ប្រជាប្រិយ​នៅ​ប្រទេស​ម៉ាល់​ឌី​វ ដែល​ស្ថិតនៅ​មហាសមុទ្រ​ឥណ្ឌា​នេះ មាន​កំណត់ត្រា​អំពី​ការកើនឡើង​នៃ​ការឆ្លង​វីរុស​នេះ​ក៏​ដោយ​។​

​វិស័យ​ទេសចរណ៍​គឺជា​ការ​រក​ប្រាក់ចំណូល​ដ៏​សំខាន់​សម្រាប់​ប្រទេស​ម៉ាល់​ឌី​វដែល​ជាកោះ​ទេសចរណ៍ដ៏​ពេញនិយ​មពី​សំណាក់​អ្នកក្រេប​ទឹកឃ្មុំ​និង​ក្រុម​អ្នកទេសចរ​។​

​ក្រុម​អ្នកទេសចរ មិន​តម្រូវ​ធ្វើតេស្តិ៍​ឬ​កាន់​លិខិត​បញ្ជាក់សុខ​ភាព​ដើម្បី​ចូល​ប្រទេស​ជា​កោះ​នេះ​ទេ​។​

​ក្រសួងទេសចរណ៍​របស់​ប្រទេស​នេះ​បាន​និយាយថា ការធ្វើ​តេស្តិ៍​ឥតគិតថ្លៃ​នឹង​ផ្តល់ជូន​ដល់​អ្នក​ដំណើរ​ដែល​បង្ហា​ញ​រោគសញ្ញា​គ្រុនក្តៅ​ឬ​ក្អក ហើយ​ពួកគេ​ក៏​នឹង​ត្រូវ​បាន​ផ្តល់​ការធ្វើ​តេស្តិ៍​ឥតគិតថ្លៃ​​ផងដែរ​នៅពេល​ពួកគេ​ចាកចេញ​ពី​ប្រទេស​នេះ​។​

​ប្រទេស​ម៉ាល់​ឌី​វដែល​មានប្រជាជន​ចំនួន ៣៤០.០០០ នាក់​នេះ​មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩​ជាង​២.៨០០ នាក់ រហូត​មកដល់ពេលនេះ​ដោយ​រួមទាំង មនុស្ស​១៤ នាក់​បាន​ស្លាប់​ដោ​សារ​ជំងឺ​នេះ​៕​

ម៉ាល់​ឌី​វ​បើក​រមណីយដ្ឋាន​ទេសចរណ៍​ឡើងវិញ​នៅ​ថ្ងៃ​ពុធ​ទី​១៥​ខែកក្កដា និង​ស្វាគមន៍​ការហោះហើរ​អន្តរជាតិ