ប្រទេស​មាន​សន្តិភាព វិស័យ​សំណង់​លំនៅដ្ឋាន ក៏មាន​ការរីកចម្រើន​

449
ចែករម្លែក

ដោយ​៖ មុនី​រ័ត្ន /
​ភ្នំពេញ​៖
ដោយសារ​ស្ថានភាព នយោបាយ ប្រទេស​មាន​សន្តិភាព និង​ការរីកចំរើន ក្នុង​វិស័យ​សំណង់ ក្រុម​អ្នកវិនិយោគ ក្នុងស្រុក និង​ក្រៅ​ស្រុក បានរួម​គ្នា បណ្តាក់ទុន​វិនិ យោគ លើ​ការសាងសង់​បុរី នៅក្នុង​ខណ្ឌ​សែន​សុខ ដែលជា​តំបន់ ដែលមាន​សក្តានុ ពល​ខ្លាំង​។ ជាក់ស្តែង កាលពី​ព្រឹក ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ គម្រោង​សាងសង់ បុរី​ហ្គោល​ដិ​ន ឃី (Golden Key) ត្រូវបាន​បញ្ចុះបឋមសិលា បើក​ការដ្ឋាន​សាងសង់ ស្ថិត នៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​លោកស្រី សុវណ្ណ ទេ​ម៉ា អគ្គនាយិកា បុរី​ហ្គោល​ដិ​ន ឃី (Golden Key) បាន​ថ្លែងថាៈ ” នេះ​គឺជា​ការចាប់ផ្តើម គម្រោង​ប្រណិត​ទី​១ ដែល​គម្រោង​នេះ សាងសង់ឡើង ដើម្បី​ផ្តល់​ការរស់នៅ ដ៏​ស្រស់ស្រាយ តាមរយៈ​ការរួមបញ្ចូល រវាង​ធម្មជាតិ និង​ភាពទំនើប នៅក្នុង​លំនៅដ្ឋាន ដែល​សាងសង់ យ៉ាង​យកចិត្តទុកដាក់ និង​ត្រឹមត្រូវ តាម​ស្តង់ដារ​ស្ថាបត្យកម្ម​។ បុរី​ហ្គោល​ដិ​ន ឃី ត្រូវ​សាងសង់ លើ​ផ្ទៃដី ៤.១២៤ ម៉ែត្រការ៉េ ដែល​ស្ថិត នៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ដែល​តំបន់​នេះ ជា​តំបន់​សក្តា នុពល និង​អភិវឌ្ឍន៍​ខ្លាំង លើ​វិស័យ​អចលនទ្រព្យ មាន​ប្រជាជន រស់នៅ​ច្រើន ហើយ​ជុំវិញ​តំបន់​នេះ ហ៊ុម​ព័ន្ធ​ដោយ​សាលារៀន មន្ទីរពេទ្យ ធនាគារ ក៏ដូចជា ហេដ្ឋារចនា សម្ព័ន្ធ​ធំៗ ជាច្រើន​ផងដែរ ” ។​

​លោកស្រី បានបញ្ជាក់​ថាៈ ” គោលបំណង​ធំ​របស់ គម្រោង​ហ្គោល​ដិ​ន ឃី គឺ​យើង​ចង់​ផ្តល់​ឲ្យ​ប្រជាជន​ទូទៅ ទទួលបាន​លំនៅដ្ឋាន​មួយ ដែលមាន​ភាព​ប្រណិត រឹងមាំ តម្លៃ​សមរម្យ សម្រាប់​រស់នៅ ប្រកប​អាជីវកម្ម ដោយ​ងាយស្រួល ” ។​

​ចំណែក​កញ្ញា ណា​ល់ ស្រី​និ​ច បុគ្គលិក​ផ្នែក​លក់ របស់​បុរី​ហ្គោល​ដិ​ន ឃី បាន​ថ្លែងថាៈ ” ទាក់ទង​គម្រោង នៃ​ការសាងសង់ គឺ​ប្រើ​រយៈពេល ១១ ខែ តែប៉ុណ្ណោះ​។ មូល​ហេតុ ដែល​ក្រុមហ៊ុន​វិនិយោគ លើ​វិស័យនេះ គឺ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍ ជាមួយ​រាជរដ្ឋាភិបាល និង​ជាពិសេស ដោយសារតែ​កម្ពុជា មាន​ស្ថេរភាព​នយោបាយ ហើយ​វិស័យ​អចលន ទ្រព្យ នៅ​កម្ពុជា កំពុងតែ​មានការ​អភិវឌ្ឍ​ខ្លាំង ដែលជា​ហេតុផល ដែល​ធ្វើ​ឲ្យ​យើង សម្រេចចិត្ត​បើក​គម្រោង​បុរី​ហ្គោល​ដិ​ន ឃី “​។

​កញ្ញា ណា​ល់ ស្រី​និ​ច បាន​បន្តថាៈ ” កត្តា​ដែល​នាំ​ឲ្យ​វិនិយោគ នៅ​តំបន់​ខណ្ឌ​សែន​សុខ​នេះ គឺជា​តំបន់​ដែលមាន​ប្រជាជន រស់នៅ​ច្រើន ហើយ​ប្រជាជន ដែល​នៅ​កណ្តាល ទីក្រុង​ភ្នំពេញ គាត់​បានមក​រស់នៅ​តំបន់ ខណ្ឌ​សែន​សុខ​ច្រើន ដោយសារតែ​តំបន់​នេះ មាន​ផ្សារ​ទំនើប​ច្រើន និង​មាន​ភាពងាយស្រួល ក្នុងការ​រស់នៅ ” ៕​v