​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បើក​កៀរ​ម៉ូតូ​កិន​បុរស​ម្នាក់​ស្លាប់​រួច​បើករថយន្ត​គេច​បាត់​

142
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​បាន​បើក​កៀរ​ម៉ូតូ​និង​កិន​បុរស​ម្នាក់​បណ្តាលឱ្យ​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​រថយន្ត​នោះ​បានគេច​បាត់ស្រមោល​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅតាម​មហាវិថី​ឈ្នះ​ឈ្នះ​ខាងលិច​រង្វង់​មូល​គល់ស្ពាន​ព្រែក​ព្នៅ​ខាងលិច​ក្នុងភូមិ​ឡ​កំបោរ​សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​រសៀល​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០២០​។​

​ជនរងគ្រោះ​ដែល​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​កិន​ស្លាប់​ស្លាប់​ឈ្មោះ​ថុ​ន ចិន​រ៉ា​អាយុប្រមាណ​ជាង​៣០​ឆ្នាំ​នៅ ភូមិ គៀន ឃ្លាំង សង្កា​ត​ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១FF.៤៧២៣ ។​

សាក្សី​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​តែម្នាក់ឯង​ធ្វើដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​នៅពេល​ធ្វើដំណើរ​មកដល់​កន្លែងកើតហេតុ​មាន​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បានធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បើក​មក​កៀរ​បណ្តាលឱ្យ​ដួល​ហើយ​កិន​បណ្តាល​ឱ្យស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​៕S/​