តៃវ៉ាន់​ធ្វើ​សមយុទ្ធ​ត្រៀម​ទប់ទល់​ចិន​ខ្លាំងក្លា​បំផុត​បណ្តាល​អោយ​ស្លាប់ទា​ហាន​២​នាក់​

14075
ចែករម្លែក

​សមាជិក​ទាហាន​អាកាស​២​នាក់​បាន​ស្លាប់​នៅពេល​ឧទ្ធម្ភាគចក្រ​របស់គេ​ធ្លាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​កក្កដា​នៅពេល​យោធា​តៃវ៉ាន់​ធ្វើ​សមយុទ្ធ​ទូ​ទាំង​កោះ រួម​មាន​ការហាត់​វាយ​ទប់ទល់​នឹង​ការវាយលុក​​ឡើងគោក​មក​ពី​ខាង​ចិនដីគោក​ផង​។​

​សមយុទ្ធ​កាលពី​ថ្ងៃ​១៦​កក្កដា ជា​ការហ្វឹកហាត់​ដល់​កំរិត​កំពូល​និង​ធំ​បំផុត​ប្រចាំ​ឆ្នាំ​ក្នុង​ការហ្វឹកហាត់​៥​ថ្ងៃ ដើម្បី​ធ្វើតេស្តិ៍​ថា​តើ​កងកម្លាំងប្រដាប់អាវុ​ធរ​បស់​តៃវ៉ាន់​អាចនឹង​វាយ​រុញច្រាន​ការឈ្លានពាន​​ណាមួយ​មក​ពី​មហាអំណាច​ចិន​បាន​យ៉ាងណា​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​ចិន​ប៉េកាំង​តែង​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ទឹកដី​របស់​ខ្លួន និង​ប្តេជ្ញា​បង្រួបបង្រួម​វា​ឡើងវិញ​ហើយ​អាច​ប្រើ​កម្លាំងយោធា​បើសិន​ចាំបាច់​។​

​នៅពេល​ត្រូវ​បាន​សួរ​អំពី​សមយុទ្ធ​នៅ​តៃវ៉ាន់​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី ហួរ ជុន​យី​ង បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​ខ្ញុំ​គិតថា​វា​ជៀស​មិន​ផុត​ទេ សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​ធ្វើអោយ​លេចចេញ​ជា​ការពិត​ការបង្រួបបង្រួម​មាតុភូមិ​»​។​

​សមយុទ្ធ​ធ្វើ​ហាក់ដូចជា​កំពុង​តតាំង​ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន មាន​ការចូលរួម​ពី​យន្តហោះ​ប្រយុទ្ធ​តៃវ៉ាន់ នាវាចម្បាំង និង​ទាហានជើងគោក ដែល​ហាត់​វាយ​រុញច្រាន​ការប៉ុនប៉ង​របស់​សត្រូវ​កុំអោយ​​ឡើង​ឆ្នេរ​នៅ​ទីក្រុង​តៃ​ជុង ក្នុង​ប្រតិបត្តិការ​ដែល​ចូលរួម​ដោយ​ទាហាន​ប្រមាណ​៨.០០០​នាក់​។​

​យោធា​តៃវ៉ាន់​បាន​និយាយថា ឧទ្ធម្ភាគចក្រ​Bell 0H-58D​បាន​ធ្លាក់​នៅ​ពេល​វា​វិល​ពី​សមយុទ្ធ​ទៅកាន់​មូលដ្ឋាន​អាកាស​ស៊ីន​ជូ ដោយ​សម្លាប់​អ្នក​បើក​និង​អ្នក​បើក​អម​៕​ប្រែ​សម្រួល​៖​វាសនា​

​ក្នុង​សមយុទ្ធ តៃវ៉ាន់​ បាញ់កាំជ្រួចប្រឆាំងរថក្រោះFGM-148

​យន្តហោះ​F-16V​បញ្ចេញ​ផ្កាភ្លើង​ក្រោយ​ទម្លាក់​គ្រាប់បែក​ក្នុង​សមយុទ្ធ​ប្រចាំឆ្នាំ​ធំ​បំផុត​

ឧទ្ធម្ភាគចក្រ OH-58D Kiowa​បាញ់​កាំជ្រួច​ប្រឆាំង​រថពាសដែក​Hellfire

​រថ​ពាស​ដែល​បាញ់​គ្រាប់​បែកផ្សែង​នៅ​ជិត​ក្រុង​តៃជុង​

នាវាចម្បាំង​បាញ់​កាំ​ជ្រួច Harpoon ក្នុង​សមយុទ្ធ​

​ឧទ្ធម្ភាគចក្រ​និង​យន្តហោះ​តៃវ៉ាន់​បាញ់​ផ្កា​ក្លើ​ង​ក្នុង​សមយុទ្ធ​

​កាំជ្រួច​ប្រឆាំង​រថក្រោះ BGM-71 ត្រូវបាន​យកមកប្រើ​

​រថក្រោះ​M60A3 Patton បាញ់​ក្នុង​សមយុទ្ធ

ប្រធានាធិបតីតៃវ៉ាន់ចុះពិនិត្យសមយុទ្ធផ្ទាល់