​ថៃ​បញ្ជូន​ប្រជាជន​ខ្មែរ​ចំនួន​៤​នាក់មក​ស្រុក​វិញ​

200
ចែករម្លែក

ដោយ​បាយ័ន​+​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​ប្រជាជន​ខ្មែរ​ចំនួន​៤​នាក់​ដែល​ក្នុងនោះ​មាន​អ្នកទោស​ចំនួន​២​នាក់​និង​ពលករ​ចំនួន​២​នាក់​ត្រូវបាន​ភាគី​ថៃ​បាន​បញ្ជូនមក​ស្រុកកំណើត​វិញ​។​ពិធី​ប្រគល់​និង​ទទួលបាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥៨​នាទី​ថ្ងៃទី​១៦​ខែ​កក្ត​ដា​ឆ្នាំ​២០២០​នេះ​ស្ថិតនៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុង​ទឹកដី​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរ​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បាន​និយាយថា​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ប្រជាជន​ខ្មែរ​ចំនួន​៤​នាក់​ឱ្យ​ត្រឡប់មក​ស្រុកកំណើត​វិញ​។​ក្នុងនោះ​មាន​អ្នកទោស​ចំនួន​២​នាក់​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​ក្រញូង​។​ដោយ​ចូល​តាម​ច្រក​អូរ​ចាក​ហើយ​យកទៅដាក់​ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៧​កន្លងទៅ​។​ពលករ​ចំនួន​២​នាក់ ដែល​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​រយៈពេល​៥​ខែ នៅ​ខេត្ត​អយុធ្យា​។​

​សមត្ថកិច្ច​បាន​បន្តថា ប្រជាជន​ខ្មែរ​ចំនួន​៤​នាក់​ដែល​ត្រូវបាន​ថៃ​បញ្ជូនមក​ស្រុកកំណើត​វិញ​គឺមាន​ទី​១, ឈ្មោះ​សុទ្ធ​ណន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​(​ពលករ​),​ទី​២,​ឈ្មោះ​សោម​ឡា​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​(​ពលករ​)​។​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​អូ​រុន​ឃុំ​ថ្លា​ត​ស្រុក​អន្លង់វែង​ខេត្តឧត្ដរមានជ័យ​។​ទី​៣,​ឈ្មោះ​ហ៊ឹម​ជាតិ​ភេទ​ប្រុស អាយុ​២០​ឆ្នាំ​,​ទី​៤,​ឈ្មោះ​ចាន់​តែ​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​អូរ​ជីក​ឃុំ​ផ្អាវ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕S/


​ ​ ​រូបភាព​: ថៃ​បញ្ជូន​ប្រជាជន​ខ្មែរ​ចំនួន ៤ នាក់ មក​ស្រុក​វិញ​៕​បាយ័ន​