ដំណើរ​កាត់​ផ្លូវ​លំបាក​ផ្សងព្រេង​អ្នកការពារ​ផែនដី​LandRoverDefenderCambodia​បានបញ្ចប់​

174
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​ពោធិ៍សាត់​៖​ដំណើរ​លើផ្លូវ​លំបាក​ផ្សងព្រេង​អ្នកការពារ​ផែនដី​រថយន្ត​ឡង់​ដ៍​រ៉ូ​វែ​(LandRoverDefenderCambodia)​ចំនួន​១៥​គ្រឿង​បានបញ្ចប់​ដែល​ទទួលយកបាន​ហើយ​កាលពី​ថ្មីៗ​នេះ ។​

​សមាជិក​អ្នករៀបចំ​កម្មវិធី​បាន​ប្រាប់​កាសែត​រស្មី​កម្ពុ​ជាកា​ពីថ្ងៃ​ទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​ថា​៖​កម្មវិធី​ដំណើរ​លើផ្លូវ​លំបាក​តាម​រថយន្ត​ឡុង​ដ៍​រ៉ូ​វែ​បាន​ឆ្លងកាត់​៤​ខេត្ត​។​ដោយ​ផ្តើម​ពី​ចំណុច​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​កាត់​ផ្លូវ​ស្រួល​ខ្លះ​លំបាក​ខ្លះ​។​ជួបជុំ​នៅ​រង្វង់​មូល​តា​ដំបងគ្រញូង​ខេត្តបាត់ដំបង​រួច​ឆ្ពោះទៅ​ផ្លូវ​ស្រុក​សំឡូត​កាត់​តាម​ការដ្ឋាន​ផ្លូវជាតិ​លេខ​១០​ក្រពើ​២​ប្រមោយ វាលវែង អូរ​សោម រួច​ទៅ​ក្រុង​ខេមរភូមិន្ទ​ខេត្តកោះកុង ។​

​ក្បួន​ត្រឡប់​វិញ​ត្រូវ​ឆ្លងកាត់​តំបន់ភ្នំ​កុយ​ភ្នំ​១០០​ស្រុក​មណ្ឌលសីមា​ខេត្តកោះកុង​។​រួច​បន្ត​ឆ្លងកាត់​តំបន់​ក្បែរ​ច្រកព្រំដែន​ថ្មដា​ស្រុក​វាលវែង​ខេត្តពោធិសាត់​។​ដំណើរ​បាន​ឆ្លងកាត់​ផ្លូវ​លំបាក​ទឹក​ហូរ​ច្រោះ​ផ្លូវដី​ផ្លូវ​ជ​ម្រាក​ចំណោទ​ឡើង​ភ្នំ​ចុះ​ភ្នំ​ដែល​បង្ក​ពី​ភ្លើង​ធ្លាក់​ខ្លាំង ផ្លូវ​ល្បា​ល​ថ្ម គ្រួស​ជង្ហុក​ធំ​តូច​។​ធ្វើដំណើរ​ដូច្នេះ ទើប​នាំឱ្យ​យើង​ជ្រាប​កាន់​ច្បាស់​នូវ​គុណភាព​(LAND ROVER)​ហើយ​អ្នកបើកបរ​មាន​បទពិសោធ ប៉ិនប្រសប់​ខ្ពស់​ផងដែរ (Winer L-R DefenderAngkor forCambodia​។​

​ដំណើរ​ផ្សងព្រេង​លើផ្លូវ​លំបាក​(offroad )​អ្នកការពារ​ដែនដី (Land Rover Defender Cambodia) ដំណើរ​កម្សាន្ត​រយៈពេល​៣ ថ្ងៃ ។ រួច​ឆ្លងកាត់​ដី​ខេត្តបាត់ដំបង និង​បញ្ចប់​នៅ​ខេត្តបន្ទាយមានជ័យ ។​
​អ្នករៀបចំ​បាន​បន្តថា​៖​ពួកគេ​សូម​ថ្លែង​អំណរ​រ​គុណ​ដល់​អ្នក​ឧបត្ថម្ភ​៖ លី ហៀ​ង​, ឈិន វាល​ស្តេច​ខ្ជិល ,​ហាក់​លីម​,​ប៊​ន​ប៊ី​ប៊ី​ស៊ី​,​ប្រូ​ពៅ​ម្ចាស់​ក្រុម​ជិះ​កង់​បន្ទាយមានជ័យ​(BMCcyclistgroup)​និង​ថេ​ម​ខេ​ម​ភី​ធីប​និង​លក់​ម៉ូតូ​តាមផ្លូវ​ជាដើម ៕S/

​រូបថត ៖ ដំណើរ​ផ្សងព្រេង​អ្នកការពារ​ផែនដី LandRoverDefenderCambodia​បានបញ្ចប់​(​រូប​៖​ភ្នំ​ស្វាយ​)​