ពាក្យ មិនផេះ​ទេ អារ​បរ​អន​ឡាញ បានធ្វើឱ្យ​ពិធី​ការិនី រតនា ក្រោកឈរឡើង

165
ចែករម្លែក

ភ្នំពេញ​៖ ដោយសារតែ​ពាក្យ​ប្រមាថ តិះដៀល ប៉ុន្មាន​ម៉ាត់​ថា “​វា​មិនផេះ​ទេ អារ​បរ​អន​ឡាញ​” បានធ្វើឱ្យ​ពិធី​ការិនី មាស សុវណ្ណ​រតនា ហៅ រតនា បាន​ក្រោកឈរឡើង​យ៉ាងរឹងមាំ និង​ក្លាយ ជា​មនុស្ស​ខុសពី​មុន ស្ទើរតែ​ស្រុង ឬ​ពេលនេះ អាច​ហៅ​នាង​បាន​ថា អ្នកមាន​ជំនាន់​ថ្មី នោះ​។

​អ្នកនាង មាស សុវណ្ណ​រតនា​បាន​បង្ហើប​ប្រាប់​អ្នកចូលរួម​ទាំងឡាយ នៅក្នុង​សិក្ខាសាលា និង​ពិធី​ជួបជុំ​តំណាង​ចែកចាយ​ម្ចាស់​ដេប៉ូ​ផលិតផល NNP ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២ ដោយ​នាង​បានលើកឡើង​ថាៈ “​អរគុណ ៦​ខែ​មុន មើលងាយ​ខ្ញុំ និង​តិះ ដៀល​ខ្ញុំ​” នៅពេល​នាង​បាន​ធ្វើជា​អ្នករកស៊ី​លក់​តាម​អន​ឡាញ លើកដំបូង​នោះ​។​

​អ្នកនាង រតនា បានបញ្ជាក់​ថាៈ “​ពេល​ចូល NNP ដំបូង នាង​ខ្ញុំ ក៏​ធ្លាប់​ត្រូវបាន​គេ​មើលងាយ​ថា វា​មិនផេះ​ទេ អារ​បរ​អន​ឡាញ ហើយ​ទាំង​ពាក្យ​នេះ ធ្វើឱ្យ​ខ្ញុំ​ឈឺចាប់ ប៉ុន្តែ​ចិត្ត​ខ្ញុំ​សន្យា​នឹង​ខ្លួន ឯង​ថា រយៈពេល ៦​ខែ អ្នកឯង​ចាំមើល ខ្ញុំ​នៅ​ចំណុច​ណា​។ អ្នក​មើលងាយ​ខ្ញុំ នៅ​ចំណុច​ណា​”​។​

​តារា​ស្រី​រូបនេះ បាន​ប្រាប់ទៀតថាៈ “​មកដល់ពេលនេះ ខ្ញុំ​បាន​ស្រាយ​បំណុល​ផ្ទះ​រួច មាន​ឡាន ជា​របស់ខ្លួន មាន​ឥ​វ៉ាន់ មាន​ប្រាក់ មាន​គ្រឿងមាស​ពេជ្រ​ម៉ឺនៗ​ហើយ ជាពិសេស​ជា​ម្ចាស់​ប្រេន ផលិត​គ្រឿងសំអាង​ទី​២ គឺ NUNA ដែល​នាំចូល​ដោយ​ក្រុមហ៊ុន ដា​ណា ទ្រី (​ខេ​ម​បូ​ឌា​) ត្រេ​ឌី​ង ឯ​.​ក​” ។​

​សូមបញ្ជាក់ថា សិក្ខាសាលា និង​ពិធី​ជួបជុំ​តំណាង​ចែកចាយ​ម្ចាស់​ដេប៉ូ​ផលិតផល NNP ខណ្ឌដូនពេញ បានធ្វើ​ឡើង នៅ​សណ្ឋាគារ​អ៊ី​រ៉ា កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ដោយមាន​សមាជិក​កើនឡើង រហូតដល់​១៣០​នាក់​។

​ការជួបជុំ​លើក​នេះ អ្នកនាង មាស សុវណ្ណ​រតនា ដែល​ម្ចាស់​ដេប៉ូ​ចែកចាយ​ផលិតផល NNP និង​ម្ចាស់​ប្រេន​ផលិតផល​ធំ​ទី​២ ក្រុមហ៊ុន ដា​ណា ទ្រី គឺ NUNA បាន​បង្ហាត់បង្រៀន និង​ចែក រំលែក​បទពិសោធន៍​ការងារ ក៏ដូចជា ទ្រឹស្តី​ការអនុវត្តន៍ និង​មេរៀន​លើកទឹកចិត្ត​ដល់​សមាជិក ទាំងអស់​។

​សូម​រំលឹក​ដែរ​ថា អ្នកនាង មាស សុវណ្ណ​រតនា ហៅ រតនា ក្នុង​ឆ្នាំ​២០១៩ នាង​តែងតែ​ទទួលបាន ការងារ ជា​ពិធី​ការិនី ជាប់​រហូត និង ធ្វើការ​ស្នូល​រាល់ថ្ងៃ ជា​អ្នក​ទីផ្សារ ហើយ​អ្វីដែល​ពិសេស សម្រាប់​នាង​នោះ នាង​មក​ជោគជ័យ លើ​មុខ​ជំនួញ​អន​ឡាញ ជាមួយនឹង​ក្រុមហ៊ុន​គ្រឿងសម្អាង NNP ។​

​ក្រោយមក ចាប់តាំងពី​ដើមឆ្នាំ​២០២០ នាង​កាន់​តែមាន​ភាពជឿជាក់ និង​ទុកចិត្ត ហើយ​នាង បោះទុន​រាប់សិប​ម៉ឺន​ដុល្លារ បោះទុន​ជាមួយ​អ្នកជំនួញ​ស្រី​ដ៏​ល្បី គឺ​អ្នកស្រី ទ្រី​ដា​ណា ក្លាយ​ម្ចាស់ ប្រេន NUNA រហូត​ទទួលបាន​ការគាំទ្រ មានកូន​ក្រុម និង​តំណាង​ចែកចាយ​រហូត​ជាង ៧០០ នាក់ នៅ​ទូទាំងប្រទេស​។​

​ពិធី​ការិនី រតនា ជា​មនុស្ស​ស្រី​ពូកែ​ធ្វើ​ការងារ ក្នុងសង្គម ហើយ​ជា​ភរិយា​ល្អ ដែល​ខំ​ប្រឹងរក​ទុក ដាក់ មិន​ងាយ​នឹង​ទិញ​របស់​ថ្លៃ ឬ​របស់ទំនើប ខណៈ​នាង​ជា​កូនស្រី​អាជីវករ​នៅ​ខេត្តកំពត​។

​តារា​រូបនេះ កន្លងមក នាង​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ជួយ​ដល់​អ្នកមាន​ជីវភាព​ក្រីក្រ ត្រូវបាន មហាជន សរសើរ​ថា នាង​ឧស្សាហ៍​ធ្វើ​ការងារ​សង្គម និង​ចូលរួម​សកម្មភាព​សប្បុរសធម៌ ក្នុងពេល​មាន​វិបត្តិ​ជំងឺ​កូ​វិដ ១៩ ផ្ទុះឡើង​ផងដែរ​៕ ដោយ​៖ បូ​រិ​ន​