​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​អណ្តូង​ទឹកស្អាត​១៧​ជូន​ពលរដ្ឋ​ចំនួន​២៧៥​គ្រួសារ​

166
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​ព្រះវិហារ​៖​អនុប្រធាន​អចិន្ត្រៃយ៍​សាខា​កាកបាទក្រហម​នៅ​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០២០​បាន​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អណ្តូង​ទឹកស្អាត​ប្រភេទ​អា​ហ្វ្រី​ដេ​ស​ចំនួន​១៧​ជូន​ពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់​ចំនួន​២៧៥​គ្រួសារ​ស្មើនឹង​មនុស្ស​១.០៥៨​នាក់​។​ពួកគាត់​រស់នៅ​ភូមិ​ចំនួន​១៤​ក្នុង​ឃុំ​ចំនួន​៤​រួមមាន​៖​ឃុំ​រុងរឿង​ចំនួន​៥​អណ្តូង​,​ឃុំ​រំដោះ​ចំនួន​៤​អណ្តូង​,​ឃុំ​រមទម​ចំនួន​៣​អណ្តូង​,​ឃុំ​រមណីយ៍​ចំនួន​៥​អណ្តូង​,​នៃ​ស្រុក​រវៀង​ខេត្តព្រះវិហារ​។​

​លោកស្រី​ចឹក​ហេង​អនុប្រធាន​អចិន្ត្រៃយ៍​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី​និង​កុមារ​។​


​ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ​ក្តី​នឹករលឹក​និង​ការគិតគូរ​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ទាំងអស់​និង​សូម​គិតគូរ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ​ត្រូវ​ពិសា​ទឹក​ដាំ​ពុះ​ត្រូវ​លាងដៃ​និង​មុជទឹក​ឱ្យបាន​ស្អាត​ជាប្រចាំ​មុនពេល​បរិភោគ​អាហារ​។​ដើម្បី​បង្ការ​ជំងឺ​ផ្សេងៗ​និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ទៅតាម​សារា​ចរណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​។​


​ឆ្លៀត​ក្នុងឱកាស​នោះដែរ​កាកបាទក្រហមកម្ពុជា​បានផ្តល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ចំនួន​៣៦​គ្រួសារ​មកពី​៤​ភូមិ​ក្នុង​ឃុំ​រុងរឿង​ស្រុករ​វៀង​ខេត្តព្រះវិហារ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូ​មី​១​កេស​ត្រីខ​១​យួរ​ទឹក​ស៊ី​អី​វ​១​យួរ​៕S/​