ចាប់បាន​កន្លាត​សមុទ្រ​យក្ស​មុខ​ដូច Darth Vader ក្នុង​រឿង Star Wars

548
ចែករម្លែក

កន្លាត​សមុទ្រ​យ៉ាង​ធំ​មួយ​ក្បាល​ដែលមាន​មុខមាត់​ស្រដៀង ដា​ត វ៉ា​ឌ័​រ (Darth Vader) តួអង្គ​ក្នុង​ខ្សែភាពយន្ត​ប្រឌិត​បែប​វិទ្យាសាស្ត្រ Star Wars (​សង្គ្រាម​ភព​ផ្កាយ​) ត្រូវបាន​ប្រទះ ឃើញ​គួរឱ្យភ្ញាក់ផ្អើល​នៅ​បាត​មហាសមុទ្រ​ឥណ្ឌា ហើយ​វា​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អម្បូរ​ថ្មី​។​

​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​មកពី​ប្រទេស​សិង្ហ​បុរី បាន​ប្រទះឃើញ​កន្លាត​យក្ស​មាន​ជើង ១៤ គួរឱ្យខ្លាច​នេះ​អំឡុងពេល​ចុះ​ស្រាវជ្រាវ​ក្នុង​ទឹក​ជ្រៅ​ឯនាយ​ឆ្នេរសមុទ្រ​បាន​តេន (Banten) ស្ថិតក្នុង​ខេត្ត​ជ្វា​ខាងលិច (Western Java) ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ឆ្នាំ​២០១៨ ប៉ុន្តែ​ទើបតែ ត្រូវបាន​ចុះផ្សាយ​ក្នុង​កាលពីពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​។​

​ពេលនេះ​កន្លាត​ដែលមាន​មុខមាត់​ស្រដៀង​នឹង​ស្រោម​មុខ​របស់​តួអង្គ​ក្នុង​រឿង Star Wars ខាងលើនេះ​ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ជា​ផ្លូវការ​ថា Bathynomus raksasa​។​

​ការសិក្សា​ស្រាវជ្រាវ​នេះ​ធ្វើឡើង​ដោយ​លោក ភី​ត​ធ័​រ អឹង (Peter Ng) មកពី​សាកលវិទ្យាល័យ ជាតិ​សិង្ហ​បុរី (National University of Singapore) និង​សហការី ដោយ​អំឡុង​ពេលនោះ​ពួកគេ បាន​រុករក ៦៣ ទីតាំង​ផ្សេងគ្នា​ក្នុង​ជម្រៅ​ទឹក​ចាប់ពី ៨០០ ម៉ែត្រ​ដល់ ២.១០០​ម៉ែត្រ​ក្នុង​រយៈ ពេល ២ សប្ដាហ៍​៕ ប្រែ​សម្រួល​ដោយ​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម