របៀប​ផ្សំ​ចំណី​មាន់​សម្រាប់​អ្នក​ចិញ្ចឹម​មាន់​តាមបែប​ធម្មជាតិ

537
ចែករម្លែក

+​វិធី​ធ្វើ​៖
-​យក​ត្រ​គួ​ន​៥​ចាន​-​កន្ទក់​៥​ចាន​-​ត្រី​ស្ងោរ​៥​ចាន​-​កំពឹស​២​ចាន​-​កាកដូង​៣​ចាន​-​ចុង​ឣ​ង្ករ​៥​ចាន​-​មេជី​ចេក​១​ដប​កន្លះ​លីត្រ​
-​បរិមាណ​ចំណី​នេះ​យើង​អាចដាក់​ប្រទាល​កន្ទុយក្រពើ​ចិត​យក​សាច់​២​ធាង​ទៀត​ក៏​ល្អ​
-​លាយ​រួចហើយ​យើង​អាច​យក​ឲ្យ​មាន់​ស៊ី ១​ថ្ងៃ​៣​ពេល សម្រាប់​មាន់​អាយុ​២​អាទិត្យ​ឡើង​

+​វិធី​ធ្វើ​មេជី​ចេក​៖
-​ដើម​ចេក​ហាន់ ឬ​ចិញ្ច្រាំ​១០​គីឡូ ស្ករ​រងូ (​កាកសំណល់​ស្ករស​ពី​រោងចក្រ​ស្ករស​) កន្លះ​គីឡូ​
-​យក​កាក​ស្ករ ចាក់​ចូល​ទឹក ១០​លីត្រ ហើយ​កូរ​ឱ្យ​សព្វ រួច​យក​ចាក់​ចូលក្នុង​ល្បាយ​ចេក​
-​ចាក់​ចូល​ផុង ឬ​ក្រឡ​បិទ​គម្រប​ឱ្យ​ជិត​ទុក​៤៥​ថ្ងៃ​ប្រើ​បាន ៕ ប្រភព​: អ៊ាង សុផល្លែត​