បុក​ត្រី​ធូ​ណា​

415
ចែករម្លែក

+ គ្រឿងផ្សំ​
​- ត្រី​ធូ​ណា ១​កំប៉ុង​
​- ម្ទេស​១០​គ្រាប់​
​- ខ្ទឹមស ៥​កំពឹស​
​- ខ្ទឹមក្រហម ៣​មើម​
​- ឫស​ជី​វ៉ាន់ស៊ុយ​២
​- អំបិល​ចុង​ស្លាបព្រា​កាហ្វេ​
​- ក្រូចឆ្មា​១​ផ្លែ​
​- ទឹកត្រី​១​ស្លាបព្រា​បាយ​
​បន្លែ​អន្លក់ ត្រសក់ សណ្ដែកកួរ ព​ពាយ ស្ពៃក្ដោប អាច​ជ្រើសរើស​តាម​ចំណូលចិត្ត ។​

+ វិធី​ធ្វើ​
​- យក​ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ឫស​ជី​វ៉ាន់ស៊ុយ រលីង​ក្នុង​ខ្ទះ​ឲ្យ​ទន់​សឹម​យកមក​បុក​ឲ្យ ម៉ត់​ជាមួយ​គ្រឿង អំបិល រួចដាក់ទឹកត្រី និង​ច្របាច់​ក្រូចឆ្មា​ចូល​ច្របល់​ឲ្យ​សព្វ​រួច​ជាការ​ស្រេច អាច​ផ្ទាប់​ជាមួយ​បន្លែ​បាន ៕ ប្រភព​: Poiluang Cooking