តោះ​មក​មើល Mercedes-Benz E300 Cabriolet ឥត​ដំបូល​ស៊េរី ២០១៨ អស្ចារ្យ​យ៉ាងណា​

1609
ចែករម្លែក
  • 20
    Shares

​រថយន្ត​ឥត​ដំបូល​មិនសូវ​ពេញនិយម​ទេ​ក្នុងប្រទេស​ថៃ ដោយសារ​អាកាសធាតុ​ក្តៅ​ពេក​។ ប៉ុន្តែ​សម្រាប់​អ្នកគាំទ្រ​មួយចំនួន គឺ​នៅតែ​ចង់បាន​រថយន្ត​ឥត​ដំបូល ព្រោះ​វា​ផ្តល់នូវ​ទេសភាព​ស្រស់ត្រកាល​ជាង​រថយន្ត​មាន​ដំបូល​។

​ហេតុដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​រថយន្ត​ប្រណីតៗ​នៅតែ​បន្ត​នាំចូល​រថយន្ត​ឥត​ដំបូល​ប្រភេទ C-, E- និង S-Class សម្រាប់​បំពេញតម្រូវការ​អតិថិជន​ទាំងនោះ​។

​រថយន្ត​ស៊េរី​ថ្មី ២០១៨ របស់​ក្រុមហ៊ុន Mercedes-Benz គឺ E-Class Cabriolet ឬ ហៅថា E300 Cabriolet មាន​ម៉ាស៊ីន ៤ ស៊ីឡាំង​កម្លាំង ២៤៥ សេះ និង​លេខ​អូ​តូ ៩ លេខ​។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺ រថយន្ត C300 Cabriolet ដែលមាន​ទំហំ​តូច​ជាង គឺមាន​ម៉ាស៊ីន​ប៉ុន​រថយន្ត E300 Cabriolet និង​មាន​ទម្ងន់ ១.៦៩០ គីឡូក្រាម ធៀប​នឹង ១.៧៨០ គីឡូក្រាម​របស់ E300 Cabriolet​។​

​បើ​ប្រៀបធៀប​តម្លៃ​គឺ​ខុសគ្នា​មេឃ​ដី​។ E300 Cabriolet មានតម្លៃ ៥,១៩ លាន​បាត ចំណែកឯ C300 Cabriolet មានតម្លៃ​ត្រឹម ៩៥០.០០០ បាត​ប៉ុណ្ណោះ​។ កត្តា​អ្វី​ទើប​ធ្វើឱ្យ E300 Cabriolet មានតម្លៃ​ថ្លៃ​ជាង​បែបនេះ​?

​ប្រាកដ​ណាស់ រថយន្ត E300 Cabriolet ប្រហែល​មាន​រូបរាង​ស្រដៀង​រថយន្ត Mercedes-Benz ដទៃទៀត​ដែរ ប៉ុន្តែ​អ្វីដែល​ខុសប្លែក​គេ គឺ ដំបូល​បិទ​បើក​ចុះឡើង​របស់​វា​ត្រូវបាន​រចនា​ឡើង អាច​មើលឃើញ​ដល់​ទេសភាព​ខាងក្រៅ​។ ដូច្នេះ មិន​ថា​បើក​ឬ​បិទ​ដំបូល​ទេ គឺ​អ្នកបើកបរ​នៅតែ​អាច​គយគន់​ទេសភាព​ពេញៗ​ភ្នែក​បាន​ដដែល​។

​ចំណែក​នៅ​ខាងក្នុង​គឺ​រឹតតែ​ប្រណីត​។ កញ្ចក់​មុខ​របស់​ឡាន​នេះ​គឺជា​កញ្ចក់​ឌីជីថល ហើយ​តា​ប្លូ​គឺ​បំពាក់​រាល់​ព័ត៌មាន​ចាំបាច់​ទាំងអស់ មិន​ដូច​រថយន្ត C-Class ទេ ដែល​អ្វីៗ​គឺ​ធម្មតា​ទាំងអស់​។

​ក្រៅពី​បច្ចេកវិជ្ជា​ខ្ពស់​ចុងក្រោយ ផ្នែក​ខាងក្នុង​នៃ​រថយន្ត E300 Cabriolet គឺ​បំពាក់​សុទ្ធតែ​របស់​ប្រណីត​ទាំងអស់ គ្រាន់តែ​យកដៃ​ស្ទាប​គឺមាន​អារម្មណ៍​ប្រណីតភាព​ស្តែង​អស្ចារ្យ​ខុសពី​រថយន្ត​ផ្សេង​។

​ពេល​បើក​ដំបូល អ្នក​ដែល​អង្គុយ​នៅ​ខាងក្រោយ គឺមាន​ផាសុកភាព មិន​ទើសក្បាល​ដូច​រថយន្ត​ឥត​ដំបូល​ដទៃទៀត​នោះទេ​។

​ចំពោះ​សន្ទុះ​ល្បឿន E300 Cabriolet នៅ​ចាញ់ C300 Cabriolet បន្តិច​ត្រង់​ថា ជាប់​កប់ វា​លោត​ពី ០​ទៅ​១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើពេល ៦,៦ វិនាទី ចំណែក C300 Cabriolet ប្រើពេល​ត្រឹម ៦,៤ វិនាទី​។​

​សមត្ថភាព​នេះ​មិនមែនជា​បញ្ហា​របស់​អ្នក​ស្រឡាញ់​រថយន្ត​ឥត​ដំបូល​នោះទេ អ្វីដែល​សំខាន់​គឺ​ត្រង់​ថា​វា​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ជាង ទាំង​លំនឹង​ពេល​បើកបរ និង លំនឹង​ដៃចង្កូត គឺ​ល្អឥតខ្ចោះ​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Mercedes-Benz E300 Cabriolet ស៊េរី ២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម