មើល​លទ្ធផល​នៃ​ការប្រកួត​បាល់ទាត់ Hun Sen Cup

1216
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ព្រឹត្តិការណ៍ Hun Sen Cup សប្ដាហ៍​ទី​៤ នៅ​ថ្ងៃទី​៥​មេសា សុទ្ធតែ​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា ទាំង​៦​ប្រកួត​។​

ទិដ្ឋភាព​ប្រកួត​Hun Sen Cup

​ក្រុមយុវជន​ក្រសួងការពារជាតិ ប្រកួត​ស្មើ​ជាមួយ​ក្រុម​ខេត្តកំពង់ចាម ០​ទល់​០ លោក អៀង រ៉ៃ​យ៉ា​រិ​ទ្ធ ដែលជា​គ្រូបង្វឹក​របស់​ក្រុមយុវជន​ក្រសួងការពារជាតិ បាន​និយាយ​មុនពេល​ប្រកួត​ថា ជំនួប​ជាមួយ​ក្រុម​ខេត្តកំពង់ចាម លោក​ចង់បាន​ត្រឹមតែ​ស្មើគ្នា​ប៉ុណ្ណោះ​។​

​នៅក្នុង​ពូ​ល​B ជាមួយគ្នានេះដែរ ក្រុម​ខេត្តព្រៃវែង​ប្រកួត​ស្មើ​ក្រុម​ខេត្តកណ្ដាល ១​ទល់​១​។ លទ្ធផល​នេះ បានធ្វើ​ឲ្យ​ខេត្តកំពង់ចាម បន្ដ​ឈរ​កំពូល​តារាង​ពូ​ល​B ដោយមាន ១០​ពិន្ទុ​ក្នុង​ដៃ ក្រុម​ខេត្តព្រៃវែង និង​ក្រុមយុវជន​ក្រសួងការពារជាតិ​មាន ៧​ពិន្ទុ​ស្មើគ្នា​ឈរ​លេខ​២ និង​លេខ​៣​ក្រុម​ខេត្តកណ្ដាល​។​

​ជំនួប​រវាង​ក្រុម​ខ្លាំង​ខេត្ត​ប៉ៃលិន និង​អតីត​ក្រុម​សមាជិក​លី​គ​កំពូល​កម្ពុជា គិរីវង់​សុខ​សែន​ជ័យ ក៏​លទ្ធផល​បាន​ត្រឹម​ស្មើគ្នា​០​ទល់​០​ដែរ​។ រីឯ​ការជួបគ្នា​រវាង​ក្រុម​មិនទាន់​ស្គាល់​ចាញ់​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប បានបញ្ចប់​ដោយ​លទ្ធផល ៣​ទល់​៣​។ លទ្ធផល​នេះដែរ ក្រុម​ខេត្តសៀមរាប ត្រូវ​បន្ដ​ឈរ​លេខ​២ ក្នុង​ពូ​ល​E និង​មាន ៧​ពិន្ទុ ស្មើ​ក្រុម​ស៊ីម៉ាក់ ដែល​យកឈ្នះ​ខេត្តបន្ទាយមានជ័យ ៤-០ ម្សិលមិញ ។ រីឯ​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​បន្ដ​ឈរ​លេខ​៤ និង​មាន ៦​ពិន្ទុ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម