បុរស​ម្នាក់​ចុកពោះ​ហៅ​ពេទ្យ​មក​ដាក់​សេរ៉ូម​បន្ទាប់មក​ក៏​ស្លាប់ នៅ​ស្រុក​ស្វាយ​លើ​

2007
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: បុរស​ម្នាក់​បាន​ស្លាប់​នៅផ្ទះ​របស់ខ្លួន​ភ្លាមៗ បន្ទាប់ពី​រូបគាត់​បាន​ចុកពោះ​ហើយ​ហៅ​ពេទ្យ​មក​ដាក់​សេរ៉ូម ដើម្បី​បំបាត់​ការ​ចុកចាប់​នេះ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៥​និង​៣០​នាទី ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ត្រី ស៊ុន ថៃ​អធិការរង​នគរបាល​ស្រុក​ស្វាយ​លើ បាន​និយាយថា ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​ការព្យួរ​សេរ៉ូម​នោះ​មានឈ្មោះ ពែង សុក ភេទ​ប្រុស អាយុ ៥២ ឆ្នាំ ទីលំនៅ​ភូមិ ដំបូក​ខ្ពស់ ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​លោក​អធិការរង​បាន​បន្តថា មុនពេល​កើតហេតុ​បុរសរងគ្រោះ​មាន​អាកា​រៈ​ចុកពោះ ហើយក៏​បាន​ហៅ​គ្រូពេទ្យ​ម្នាក់​ឈ្មោះ យ​ន សុភា អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រហាល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ មក​ព្យួរសេរ៉ូម​អោយ​។ ក្រោយពី​ព្យួរសេរ៉ូម​ហើយ បុរស​ឈ្មោះ ពែ​ក សុក ក៏បាន​ស្លាប់​តែម្តង​នៅក្នុង​ផ្ទះ​របស់ខ្លួន​។ បុរសរងគ្រោះ​នោះដែរ មាន​ជំងឺ​ប្រចាំកាយ​ដូចជា​ពង​កោប ហើយ​ញៀន​ស្រា​ជាប្រចាំ​ទៀតផង​។​

លោក ស៊ុន ថៃ​បាន​បន្តថា ក្រោយពី​ស្លាប់​មនុស្ស​ហើយ ក្រុម​គ្រូ​សារ​រងគ្រោះ​មិនបាន​ប្តឹងផ្តល់​អ្វី​ទេ ប៉ុន្តែ​រវាង​គ្រូពេទ្យ​និង​ក្រុមគ្រួសារ​ជនរងគ្រោះ អាច​ចរចារ​គ្នា​ផ្ទៃក្នុង​ខ្លះៗ​។​

​ក្រោយពី​ពិនិត្យ​សាកសព​ហើយ សមត្ថកិច្ច​ក៏បាន​ប្រគល់​សាកសព​ទៅអោយ​ក្រុមគ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ព្រោះថា គ្រូពេទ្យ​មក​ព្យួរសេរ៉ូម​នេះ​ក៏​មិន​ចង់អោយ​មនុស្ស​ស្លាប់​ឡើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម