តួ​ក​គី​ប្រាប់​ទៅ​រដ្ឋាភិបាល​ក្រុងប៉ារីស កុំ​ឱ្យ​ធ្វើ​មាន​កំហុស​ដូច​អាមេរិក​ចំពោះ​ស៊ី​រី​

1223
ចែករម្លែក

​តួ​ក​គី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​មេសា​បាន​ជំរុញ​ឱ្យ​បារាំង​កុំ​ធ្វើឱ្យ​មាន​កំហុស​ដដែល​ដូច​សហរដ្ឋអាមេរិក​ដោយ​បញ្ជូនទាហាន​ទៅ​ទីក្រុង​Manbij ប្រទេស​ស៊ី​រី ដែល​ រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​(​តួ​ក​គី​)​បាន​គំរាម​វាយប្រហារ​ដើម្បី កម្ចាត់​កងជីវពល​ឃឺ​ដ​។​

​ប្រធានាធិបតី​តួ​ក​គី លោក រ៉េ​សេប តា​យី​ប អឺ​ដូ​ហ្គា​ន់ (Recep Tayyip Erdogan )​បាន​និយាយថា ប្រទេស​តួ​ក​គី​នឹង​ពង្រីក​ការវាយលុក​របស់ខ្លួន​ប្រឆាំង​នឹង​កងជីវពល​ការ​​ពារ​ជនជាតិ​ឃឺ​ដ (YPG) រហូត​ទៅ​ដល់​ទីក្រុង​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ស៊ី​រី​នេះ ។​

​កាសែត Yeni Safak របស់​តួ​ក​គី បាន​រាយការណ៍​ថា បារាំង​បាន​បញ្ចូន​ទាហាន​ចំនួន​៥០​នាក់​ទីក្រុង​Manbij ដើម្បី​គាំទ្រ​ក្រុម​កងជីវពល​ឃឺ​ដ​នេះ ខណៈ​ដែល​សារព័ត៌​​មាន​Anadolu បាន​និយាយថា កងទ័ព​ពិសេស​បារាំង​១០០​នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅ​មូលដ្ឋាន​ចំនួន​៥​នៅ​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​កងជីវពល​ឃឺ​ដ​នៅ​ប្រទេស​​ស៊ី​រី​។​

​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​តួ​ក​គី បាន​និយាយថា​ក្រុមមន្ត្រី​កំពុង​ពិនិត្យ មើល​របាយការណ៍​នេះ ហើយ​ថា​តួ​ក​គី​នឹង​ផ្តល់​ដំណឹង​ដល់​រដ្ឋាភិបាល​ក្រុង​ប៉ារីស​អំពី ការប្រ​​ឆាំង​របស់​ខ្លួន​ប្រសិនបើ របាយការណ៍​នេះ​ត្រូវបាន​រកឃើញ​ថា​ជា​ការពិត​នោះ​។​

​លោក​បាន​ព្រមាន​រដ្ឋាភិបាល​ក្រុងប៉ារីស​ថា ” កុំ​ធ្វើ​កំហុស​ដូច​អាមេរិក​”​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​រូបនេះ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​អង់កា​រ៉ា​ថា ក្រុមមន្ត្រី​បារាំង​បាន​ប្រាប់​សម​ភាគី​តួ​ក​គី​របស់​ពួកគេ​ថា​មិន​មាន​ការ​បញ្ជូនទាហាន​​ទៅ​ទីក្រុង​Manbij ទេ​។​ដោយ៖សុខា/sn


​រថយន្ត​នៃ​កងទ័ព​ចម្រុះ​ដែល​គាំទ្រ​ដោយ​អាមេរិក បើក​នៅ​ទីក្រុង​Manbij ប្រទេស​ស៊ី​រី កាលពី​ថ្ងៃទី​៣​ខែ​មេសា ឆ្នាំ​២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម