ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច បដិសេធ​កិច្ចព្រមព្រៀង​ដែលមាន​ប្រាក់​ឈ្នួល​៧០​លាន​ផោន ក្នុង​មួយឆ្នាំ របស់​ក្លិប​ចិន​

1380
ចែករម្លែក

​ខ្សែប្រយុទ្ធ​ចាស់វស្សា ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic) បាន​បដិសេធ​កិច្ច​ព្រម ព្រៀង​ដែលមាន​ទឹកប្រាក់​ជិត​៧០​លាន​ផោន​ក្នុង​មួយឆ្នាំ​របស់​ក្លឹប​នៅ​ក្របខណ្ឌ Chinese Super League ហើយ​សុខចិត្ត​ទៅ​ចូលរួម​លេង​ឲ្យ​ក្លិប ឡា ហ្គា​ឡាក់​ស៊ី​(LA Galaxy)​។

នេះ​បើតាម​ការអះអាង​របស់​លោក ចូ​វ៉ាន គី​រ៉ូ​វ​ស្គី (Jovan Kirovski) ជា​ប្រធាន​បច្ចេកទេស​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្លឹប​នៅ​ក្របខណ្ឌ MLS នៅ​ដំណាច់​ខែមីនា ដោយ​គ្មាន​តម្លៃ​ខ្លួន​ផ្ទេរ បន្ទាប់ពី​កីឡាករ​រូបនេះ​និង​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​យល់ព្រម លុបចោល​កិច្ចសន្យា​មុន​បី​ខែ​។​
​ ​
​ភ្លាមៗ​បន្ទាប់ពី​ចាកចេញ​ពី​យូ​ណាយ​ធី​ត មាន​ព័​ត៌​ថា កីឡាករ​វ័យ​៣៦​ឆ្នាំ​រូបនេះ​សុខចិត្ត​ឲ្យ​គេ កាត់​ប្រាក់​ឈ្នួល​៩៥​ភាគរយ ដើម្បី​ចូលរួម​ជាមួយ​ក្លិប LA Galaxy ប៉ុន្តែ​កីឡាករ​រូបនេះ​ក៏ បដិសេធ​មិន​ផ្ទេរ​ទៅលេង​នៅ​ចិន ដែល​អាច​ទទួលបាន​ប្រាក់​ឈ្នួល​១០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ (​ប្រហែល​៦៩​លាន​ផោន​) ផងដែរ​។​
​ ​
​អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ដែលមាន​កិច្ចសន្យា​ប្រាក់​ឈ្នួល​១៩​លាន​ផោន​ក្នុង​មួយឆ្នាំ​នៅ​ពហុ​កីឡដ្ឋាន Old Trafford បាន​បង្ខំចិត្ត​ទទួលយក​ការ​កាត់​ប្រាក់​ឈ្នួល​ច្រើនសន្ធឹក​សន្ធាប់​បន្ទាប់ពី​កីឡាករ​រូបនេះ ប្រកាសថា ខ្លួន​គឺជា​កីឡាករ MLS ។​
​ ​
​មានន័យថា ក្លិប Galaxy អាច​ផ្តល់ជូន អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច​ត្រឹម​១,៥​លាន​ផោន​ក្នុង​មួយឆ្នាំ តែ​ប៉​ណ្ណោះ​។​
​ ​
​វា​ពិតជា​មានន័យ​ណាស់​ចំពោះ​ការចំណាយ​នេះ បន្ទាប់ពី​ក្រុម Galaxy ត្រូវបាន​សង្គ្រោះ នៅពេល អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ត្រូវបាន​ប្តូរ​ចូល ហើយ​អាច​រកបាន​២​គ្រាប់​ជួយ​ឲ្យ​ក្រុម Galaxy ឈ្នះ​គូប្រកួត ៤-៣៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic)​

ទីតាំងផ្សាយពាណិជ្ជកម្ម