អ្នកគាំទ្រ​ស្តីបន្ទោស​លោក អា​សេន វែង​ហ្គើ បន្ទាប់ពី​ឃើញ អុក​ស្លេ​ដ ឆេ​ម​បឺ​ឡេ​នរក​បាន​គ្រាប់ ដ៏​អស្ចារ្យ​សម្រាប់ លី​វឺ​ភូ​ល​

1068
ចែករម្លែក

​អា​ឡិ​ក អុក​ស្លេ​ដ ឆេ​ម​បឺ​ឡេ​ន (Alex Oxlade Chamberlain) រកបាន​គ្រាប់​ដ៏​អស្ចារ្យ អំឡុងពេល​ប្រកួត​ជើង​ទី​១​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្របខណ្ឌ​ឆេ​ម​ពាន លី​កនៅ​ពហុ​កីឡដ្ឋាន Anfield ហើយ​អ្នកគាំទ្រ​របស់​ក្លិប អា​សេណ​ល​(Arsenal) បាន​ប្រើ ប្រាស់​ព្រឹត្តិការណ៍​នេះ​ជា​លេស ដើម្បី​រិះគន់​លោក អា​សេន វែង​ហ្គើ (Arsene Wenger) ។​
​ ​
​កីឡាករ​អន្តរជាតិ​អង់គ្លេស​រូបនេះ​បាន​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Emirates ហើយ​ទៅ​ចូលរួម ជាមួយ ពហុ​កីឡដ្ឋាន Anfield កាលពី​រដូវក្តៅ​ឆ្នាំមុន​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​ផ្ទេរ​តម្លៃ​៣៥ លាន​ផោន​។​
​ ​
​បន្ទាប់ពី​ការចាប់ផ្តើម​ដោយ​សន្សឹមៗ នៅពេលនេះ​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​បានបង្ហាញ ភាព​អស្ចារ្យ​សម្រាប់​ក្រុម លី​វឺ​ភូ​ល​(Liverpool )​ហើយ​កំពុងតែ​ប្រាប់​អ្នកគាំទ្រ​ថា ខ្លួន​អាចធ្វើ បាន​នៅក្នុង​ការប្រកួត​ធំៗ​នៅ​អឺរ៉ុប​។​
​ ​
​ឆេ​ម​បឺ​ឡេ​ន ទាត់​បញ្ចូល​ទី​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ពី​ចម្ងាយ​ដ៏​ល្អឥតខ្ចោះ​ដែល​ជួយ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ Liverpool ២-០ មុន​។​
​ ​
បន្ទាប់ពី​ឃើញ​អតីត​កិ​ឡាករ​របស់ខ្លួន​រកបាន​គ្រាប់​បាល់​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក អ្នកគាំទ្រ​ក្លិប​Arsenal ចាប់ផ្តើម​ស្តីបន្ទោស​លោក វែង​ហ្គើ ដែល​មិនបាន​ផ្តល់ឱកាស​ឲ្យ ឆេ​ម​បឺ​ឡេ​ន បង្កើត​លទ្ធផល​ល្អ​សម្រាប់​ពួកគេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ អា​ឡិ​ក អុក​ស្លេ​ដ ឆេ​ម​បឺ​ឡេ​ន (Alex Oxlade Chamberlain)