បុរស​ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ​៧​ឆ្នាំ​ពីបទ​រំលោភ​សេពសន្ថវៈ​

977
ចែករម្លែក

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បុរស​ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់ ធ្លាប់​ចាប់រំលោភ​សេពសន្ថវៈ​លើ​នារី​រងគ្រោះ​ម្តង​រួចមកហើយ តែ​បាន​នារី​រងគ្រោះ​លើកលែង​មិន​ប្រកាន់​។ ចុងក្រោយ​នៅតែ​ប្រព្រឹត្ត​ទៀត ក៏ត្រូវ​នារី​រងគ្រោះ​ដាក់ពាក្យ​ប្តឹង​តែម្តង​។​

​បុរស​ជនជាតិ​អ៊ុយ​ក្រែ​ន​រូបនេះ ឈ្មោះ Knia Zhya Mykola អាយុ​៥០​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​EK242806 ចុះ​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០០៩ បាន​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​៧​ឆ្នាំ ពីបទ​រំលោភ​សេពសន្ថវៈ​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​អំឡុង​ឆ្នាំ​២០១១​។​

​តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ​៩៤ “​ក្រ​៣​ឡ​” បាន​បញ្ជាក់ថា នៅ​អំឡុង​ឆ្នាំ​២០១១ នារី​រងគ្រោះ​វ័យ​២២​ឆ្នាំ ធ្វើការ​នៅ​ហាង​ម្ហូប​ចិន ផ្នែក​រត់​តុ បាន​ជួប​ជាមួយ​បុរស​ជនជាតិ​អ៊ុយ​ក្រែ​ន​។ ពេលនោះ​បុរស​ជនជាតិ​អ៊ុយ​ក្រែ​ន​បាន​ប្រាប់ថា មានការ​ងារ​ឲ្យ​នាង​ធ្វើ​ដោយ​ទទួល​ប្រាក់ខែ​៣០០​ដុល្លារ​ក្នុង​មួយខែ ហើយ​បាន​ណាត់ជួប​នាង​នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​។ ពេល​ទៅ​ជួប​គេ​ឲ្យ​នាង​ចូលក្នុង​បន្ទប់​។ បន្ទាប់មក​បុរស​ជនជាតិ​អ៊ុយ​ក្រែ​ន​ស្ទុះ​បិទទ្វារ​ចាក់សោ​រួចមក​ចាប់​ខ្ទប់មាត់​នាង ហើយ​ចាប់​សំរាត​ខោអាវ​នាង រួច​ចាប់រំលោភ​សេពសន្ថវៈ​រហូត​បានសម្រេច ហើយ​បាន​បញ្ចុះបញ្ចូល​នាង​ថា នឹង​ទទួលខុស​ត្រូវយក​នាង​ធ្វើជា​ប្រពន្ធ តែ​ក្រោយមក​បុរស​ជនជាតិ​អ៊ុយ​ក្រែ​ន​បាន​គេចខ្លួនបាត់​តែម្តង​។​

​សាលក្រម​នេះ​បានបញ្ជាក់​ទៀតថា បន្ទាប់ពី​តុលាការ​បានប្រកាស​សាលក្រម​កំបាំងមុខ​រួចហើយ បុរស​ជនជាតិ​អ៊ុយ​ក្រែ​ន បានដាក់​ពាក្យ​ប្តឹង​ជំទាស់​។ ប៉ុន្តែ​ពេល​បើកសវនាការ​ម្តងទៀត បុរស​ជនជាតិ​អ៊ុយ​ក្រែ​ន មិនបាន​ចូលរួម​ទេ ទើប​តំណាង​អយ្យការ​សន្និដ្ឋានថា អវត្តមាន​ដោយ​គ្មាន​មូលហេតុ និង​មិនបាន​បង្ហាញ​អំពី​ផល​លំបាក​ដែល​មិនអាច​ចូលរួមបាន​។​

​ក្រោយពី​បាន​ពិនិត្យ​ពិចារណា និង​ពិភាក្សា​ត្រឹមត្រូវ​តាមច្បាប់​ហើយ តុលាការ​បានប្រកាស​ត​ម្ក​ល់​សាលក្រម​ផ្ត្ទា​ទោស​បុរស​ជនជាតិ​អ៊ុយ​ក្រែ​ន ដាក់ពន្ធនាគារ​៧​ឆ្នាំ​ដដែល​៕ ល​