នាវាចម្បាំង​ចិន​ជាង​៤០​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត ខណៈ​នាវា​ដឹក​យន្តហោះ​អាមេរិក​៣​គ្រឿង​សង្កេតមើល​

1460
ចែករម្លែក
  • 210
    Shares

នាវាចម្បាំង ចិន ៤០ គ្រឿង និង ក្រុម នាវា ដឹក យន្តហោះ ៣ របស់ អាមេរិក បង្ហាញខ្លួន ព្រម គ្នា នៅក្នុង និង ម្តុំ សមុទ្រចិន ខាងត្បូង ខណៈ ភាព តានតឹង រវាង មហាអំណាច ទាំងពីរ ចេះតែ កើន ឡើង ទាំង យោធា និង ពាណិជ្ជកម្ម ។

កងទ័ពជើងទឹក ចិន បាន បញ្ជូន នាវា ផ្ទុក យន្តហោះ តែ មួយ របស់ ខ្លួន និង នាវាចម្បាំង ជាង ៤០ គ្រឿង ចូល ក្នុង សមុទ្រ ចិន ខាងត្បូង សម្រាប់ ការហ្វឹកហាត់ បាញ់ គ្រាប់ ពិត ទ្រង់ទ្រាយ ធំ បំផុត របស់ ខ្លួន នៅក្នុង តំបន់ នេះ ខណៈ ដែល អាមេរិក ក៏ បញ្ជូន នាវា ផ្ទុក យន្តហោះ ដល់ ទៅ ៣ គ្រឿង រួមទាំង នាវា អម រាប់ សិប គ្រឿង ទៀត តម្រង់ ទៅក្នុង ផ្លូវទឹក យុទ្ធសាស្ត្រ នេះ ។

ប្រព័ន្ធ ផ្សព្វផ្សាយ រដ្ឋ ចិន និយាយថា សមយុទ្ធ នេះ ផ្តោត លើ នាវា ផ្ទុក យន្តហោះ Liaoning ជាមួយ នាវាចម្បាំង មកពី កង នាវា ខាងជើង ខាងកើត និង ខាងត្បូង ក្នុងការ បង្ហាញ សាច់ដុំ យោធា ។

ការបង្ហាញ កម្លាំង ទ័ពជើងទឹក នៃ ប្រទេស ទាំង ពីរ កើតឡើង ចំពេល វេទិកា សេដ្ឋកិច្ច អាស៊ី មួយ កំពុង ត្រូវបាន រៀបចំ ធ្វើ នៅ លើ កោះ ហៃ ណាន់ ជាប់ សមុទ្រចិន ខាងត្បូង ដែល មាន ជម្លោះ ។

ហ្សូ ចេន មីញ អ្នកវិភាគ យោធា នៅ ក្រុង ប៉េកាំ ង បាន ប្រាប់ កាសែត South China Morning Post ថា « ចិន ចង់បង្ហាញ ពិភព ខាងក្រៅ អំពី ការតាំង ចិត្ត របស់ ខ្លួន ក្នុង ការការពារ ផល បានមកពី កំណែ ទំរង់ សេដ្ឋកិច្ច របស់ ខ្លួន ក្នុង រយៈពេល ជាង ៤០ ឆ្នាំ មកនេះ ។ ដូច អាមេរិក ក៏ អ៊ីចឹង ដែរ អំណាច យោធា ចិន ជា ឧបករណ៍ នយោបាយ មួយ របស់ រដ្ឋាភិបាល ដើម្បី ការពារ ផលប្រយោជន៍ ជាតិ » ។

សូមបញ្ជាក់ ថា សមុទ្រ ចិន ខាងត្បូង ស្ទើរ ៩០% ត្រូវបាន ចិន អះអាងថា ជា របស់ ខ្លួន ក្នុង ” ខ្សែបន្ទាត់ ៩ ត្រេ ” ដែល សន្ធឹង ចម្ងាយ ដល់ ទៅ ២០០០ គ . ម ពី ឆ្នេរ របស់ខ្លួន តែ ទោះជា យ៉ាងណា តុលាការ អន្តរជាតិ មួយ នៅ ឆ្នាំ ២០១៦ បាន ជំទាស់ នឹង ការអះអាង នេះ ។ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង ព្រុយ ណេ ស្ថិត ចំណោម ប្រជាជាតិ ដែល អះអាង ចំ ណែ ក សមុទ្រ ចិន ខាងត្បូង ត្រួត គ្នា ជាមួយ រដ្ឋាភិបាល ក្រុង ប៉េកាំង ។

ប្រព័ន្ធ ផ្សព្វផ្សាយ ចិន បាន រាយការណ៍ ថា នេះ ព្រឹត្តិការណ៍ ដំបូង ដែល នាវា ផ្ទុក យន្តហោះ សម័យ សូ វៀត Liaoning ចូលរួម ក្នុង សមយុទ្ធ បាញ់ គ្រាប់ ពិត ខ្នាត ធំ ។

រូបភាព ផ្កាយរណប កាលពី សប្តាហ៍ មុន បានបង្ហាញ នាវា ផ្ទុក យន្តហោះ នេះ ស្ថិតក្នុង ក្បួន នាវា ដ៏ ធំ មួយ ដែល មាន នាវាចម្បាំង និង នាវាមុជទឹក ជាង ៤០ គ្រឿង នៅ ឯនាយ កោះ ហៃ ណាន់ ។ អាជ្ញាធរ សមុទ្រ កោះ ហៃ ណាន់ ក៏ បាន ហាម នាវា និង សកម្មភាព ក្នុង អាកាស នៅ ជិត កោះ ចាប់ពី ថ្ងៃ សុក្រ ទី ៦ មេសា នេះ រហូតដល់ ថ្ងៃ ពុធ សប្តាហ៍ ក្រោយ ដោយសារ មាន ការសាកល្បង បាញ់ គ្រាប់ ពិត ។

ក្នុងពេល ជាមួយគ្នា លោក លី ជេ អ្នកវិភាគ អំពី កងទ័ពជើងទឹក ចិន បាន និយាយថា « វា នឹង ធ្វើ តេស្ត កម្លាំង ប្រយុទ្ធ ពិត របស់ នាវា Liaoning ព្រមទាំង ជំនាញ ប្រតិបត្តិ ការរួម រវាង នាវ ផ្ទុក យន្តហោះ និង នាវា ប្រយុទ្ធ មកពី កង នាវា ផ្សេងៗ » ។

ចំណែក អ្នកនាំពាក្យ ក្រសួង ការពារ ជាតិចិន លោក រេ ន ហ្គោ គាំង បាន ហៅ សមយុទ្ធ កងទ័ពជើងទឹក ធំ បំផុត នេះ ថា « ធ្វើ តាម ទម្លាប់ ធម្មតា » ក្រោយ ការប្រកាស ធ្វើ ប្រចាំខែ ។

ការបញ្ចេញ កម្លាំង ទ័ពជើងទឹក នេះ កើតឡើង ខណៈដែល នាវា ផ្ទុក យន្តហោះ ផលិត ដោយ ចិន ផ្ទាល់ ជា លើកដំបូង និង ទំនើប ជាង Liaoning គ្រោង នឹង ដាក់ ដំណើរការ ក្នុងពេល ឆាប់ៗ ។ បើ តាម សារព័ត៌មាន រដ្ឋ ចិន នាវា នេះ នឹង ត្រូវ ដាក់ ចូល អោយ សាកល្បង ក្នុង សមុទ្រ នៅ ប៉ុន្មាន សប្តាហ៍ ទៀត ប៉ុណ្ណោះ ។

យ៉ាងហោច ណាស់ ចិន ក៏ មាន នាវា ផ្ទុក យន្តហោះ មួយ ទៀត កំពុង ត្រូវ សាងសង់ ។

អាមេរិក បច្ចុប្បន្ន មាន ក្រុម នាវា ផ្ទុក យន្តហោះ ចំនួន ៣ នៅ ម្តុំ សមុទ្រចិន ខាងត្បូង ។ នាវា USS Theodore Roosevelt បាន ទៅ ដល់ សិង្ហ បុរី កាលពី ថ្ងៃ ចន្ទ ក្រោយ ធ្វើដំណើរ ទៅ មជ្ឈិមបូព៌ា ។ វា ប្រហែលជា ធ្វើ ការហ្វឹកហាត់ ជាមួយ ក្រុម នាវា ពីរ ទៀត នៃ កង នា វាទី ៧ របស់ អាមេរិក គឺ នាវា USS Ronald Reagan និង USS Carl Vinson ដែល កំពុង បើក កាត់ ផ្លូវទឹក មាន ជម្លោះ នេះ ។

USS Carl Vinson ទើប បញ្ចប់ ការចូល ទស្សនកិច្ច វៀត ណា ម ។ វា បាន ធ្វើ សមយុទ្ធ រួម ជាមួយ កងកម្លាំង ជប៉ុន នៅ សមុទ្រ ប៉ាស៊ីហ្វិក ខាងលិច ។ ចំណែក ក្រុម នាវា USS Ronald Reagan រួម មាន នាវា បំពាក់ កាំជ្រួច បញ្ជា នាំ ផ្លូវ USS Bunker Hill និង USS Sampson ក៏ សកម្ម ក្នុង សមុទ្រ នេះ ផងដែរ ។

នៅ កន្លែង ផ្សេងទៀត ក្នុង សមុទ្រ ប៉ាស៊ីហ្វិក ខាងលិច នាវា ប្រយុទ្ធ USS Essex ក៏ កំពុង ត្រូវបាន បញ្ជូន ចូល សមុទ្រ នេះ ជាមួយ យន្តហោះ ប្រយុទ្ធ កំបាំង កាយ F-35B ។ បើ តាម លោក ហ្សូ « ការ ដែល អាមេរិក ចេះ តែ បង្កើន វត្តមាន យោធា ក្នុង សមុទ្ឬ ចិន ខាងត្បូង វា បង្ហាញ ថា រដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោន មើលឃើញ រដ្ឋាភិបាល ប៉េកាំង ជា គូប្រជែង ទម្ងន់ ធ្ងន់ មួយ មិនមែន ត្រឹមតែ ខាង សេដ្ឋកិច្ច ប៉ុណ្ណោះ ទេ តែ យោធា ផងដែរ ។ តែ ចិន ដឹងថា គម្លាត យោធា ជាមួយ អាមេរិក នៅ ធំធេង នៅ ឡើយ ហើយ ការ ដាក់ពង្រាយ ទ័ព ក្នុង សមុទ្រ ចិន ខាងត្បូង ជា ការការពារ ខ្លួន តែប៉ុណ្ណោះ រួម ទាំង កាំជ្រួច ពិឃាត នាវា ផ្ទុក យន្តហោះ DF-21D របស់ ខ្លួន ផង »៕ ដោយ ៖ វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម