នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ប្រកាស​រំលាយ​សភា ដើម្បី​បើកផ្លូវ​សម្រាប់​ការបោះឆ្នោត​ជាតិ​

1557
ចែករម្លែក
  • 21
    Shares

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​ណា​ជីប រ៉ា​ហ្សាក់ កាលពី​ថ្ងៃ​សុក្រ​ទី​៦​មេសា​បាន​ប្រកាស​រំលាយ​សភា​សំរាប់​ការបោះឆ្នោត​មួយ​ដែល​នឹង​ជា​ការសាកល្បង​តឹងតែង​បំផុត​​សំរាប់​ក្រុមចំរុះ​កាន់អំណាច​របស់​លោក​នៅ​រយៈពេល​៦០​ឆ្នាំ​មកនេះ ដោយសារតែ​រឿង​អាស្រូវ​ហិរញ្ញវត្ថុ​និង​ការ​ប្រជែង​ពី​អតីត​នាយក​រដ្ឋ​មនរ្តី​មហាធៀ ម៉ូ​ហា​ម៉ា​ត​។​

​ណា​ជីប បាន​និយាយ​តាម​ទូរទស្សន៍​ថា​«​ខ្ញុំ​សុំ​ជូនដំណឹង​ដល់​ប្រជាជន​ថា ខ្ញុំ​បាន​ចូលគាល់​ស្តេច​…​និង​បាន​សុំ​ការអនុញ្ញាត​រំលាយ​សភា​នៅ​ថ្ងៃ​សៅរ៍​ទី​៧​មេសា​»​។​

​ឥឡូវ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​នឹង​សំរេច​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត ដែល​ត្រូវ​ធ្វើ​ក្នុងអំឡុងពេល​៦០​ថ្ងៃក្រោយ​ការរំលាយ​សភា​៕ដោយ៖វាសនា

 

ទីតាំងផ្សាយពាណិជ្ជកម្ម