វៀតណាម​ផ្អាក​ការ​ធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ ខណៈ​ដែល​បង្កើន​វិធានការ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩

185
ចែករម្លែក

​ប្រទេស​វៀតណាម​ដែល​ជា​អ្នកប្រើប្រាស់​មួយ​ក្នុងចំណោម​អ្នកប្រើប្រាស់​ផលិតផល​សត្វព្រៃ​ធំជាងគេ​នៅ​អាស៊ី បាន​ផ្អាក​រាល់​ការនាំ​ចូល​សត្វព្រៃ​ទាំងអស់ គឺ​ទាំង​ស្លាប់​ឬ​រស់ ហើយ​ប្តេជ្ញា​ថា​នឹង​លុប​​បំបាត់​ទីផ្សារ​ខុសច្បាប់​នៅ​ទូទាំង​ប្រទេស​នេះ​។​

​បទបញ្ជា​ដែល​ត្រូវ​ចុះហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc​ធ្វើឡើង​បន្ទាប់​ពី​មាន​រឿងអាស្រូវ​អន្តរជាតិ​ជុំវិញ​ការលក់​សត្វព្រៃ​ដែល​ត្រូវបាន​គេ​ស្តីបន្ទោស​ថា​ជា​ប្រភពដើម​នៃ​​ជំងឺ​រាតត្បាត​កូវី​ដ​១៩​នៅ​ប្រទេស​ចិន ដែល​ជា​ប្រទេស​ជិតខាង​។​

​វា​ជា​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​ក្រុម​អភិរក្ស​ដែល​កាលពីមុន​បាន​ចោទប្រកាន់​ក្រុម​អាជ្ញាធរ​វៀតណាម​ថា​បាន​បិទ​ភ្នែក​ចំពោះ​ការជួញដូរ​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ​ទាំង​នៅ​ខាងក្នុង​និង​ឆ្លងកាត់​ព្រំដែន​របស់​ខ្លួន​។​

​បទបញ្ជា ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៣ ខែកក្កដា​នៅលើ​គេហទំព័រ​របស់​រដ្ឋាភិបាល​បាន​និយាយថា ” នាយករដ្ឋមន្ត្រី​បញ្ជា​ឱ្យ​ផ្អាក​ការនាំ​ចូល​សត្វព្រៃ​ទាំងអស់​គឺ ទាំង​ស្លាប់​ឬ​រស់ និង ស៊ុត ឬ ​ចំណែក​នៃ​សត្វ ។ ពលរដ្ឋ​ទាំង​អស់​ជា​ពិសេស​មន្ត្រី មិន​ត្រូវ​ចូលរួម​ក្នុងការ​ប្រមាញ់​ខុសច្បាប់​ទិញ​លក់ ដឹកជញ្ជូន​សត្វព្រៃ​ខុស​ច្បាប់​”​។​

​ប្រទេស​វៀតណាម​បាន​បិទ​ប្រទេស​ដើម្បី​ចៀសវាង​វិបត្តិ​សុខភាព​ធ្ងន់ធ្ងរ​នៅពេលដែល​ជំងឺ​កូវី​ដ​១៩​បាន​លេច​ចេញ​មក​ប៉ុន្តែ សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​បាន​រង​ផល​ប៉ះពាល់​យ៉ាងខ្លាំង​៕

កន្លង​មក​វៀតណាម​ត្រូវបាន​គេ​ចោទ​ថា​បាន​បិទ​ភ្នែក​ចំពោះ​ការជួញដូរ​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ​ទាំង​នៅ​ខាងក្នុង​និង​ឆ្លងកាត់​ព្រំដែន​របស់​ខ្លួន

ទីតាំងផ្សាយពាណិជ្ជកម្ម