​កូនឈើ​ប្រណីត​ចំនួន​៣.២៥៥​ដើម​បានដាក់​ដាំ​៣១,៨៤​ហិកតា​នៅ​ស្រុក​ឆែប​

247
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០២០​ប្រធាន​មន្ទីរ​កសិកម្មរ​ក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​រួមមាន​ការឯកភាព​និង​គោលការណ៍​ពី​អភិបាលស្រុក​ឆែប​។​លោក​បាន​ដឹកនាំ​កម្លាំង​ទាំង​៣​ក្នុងស្រុក​ចូលរួម​ដាំ​កូនឈើ​ចំនួន​៣.២៥៥​ដើម​។​កូនឈើ​ប្រភេទ​កូន​ដើមឈើ​ក្រ​ញ៉ូ​ង​និង​ដើម​បេង​លើ​ផ្ទៃដី​៣១,៨៤​ហិកតា​។​

​ក្នុងនោះ​ព្រមទាំង​បានផ្តល់​កូនឈើ​និង​កូនឈើ​ហូប​ផ្លែ​ជូន​គ្រួសារ​ប្រជា​សហគមន៍​ចំនួន​២៥៥​ដើម​សម្រាប់​ដាំ​តាម​លំនៅស្ថាន​ស្ថិតនៅ​ចំណុច​ទួល​អូរ​សុ​ក្រម​ក្នុងភូមិ​ឆែប​កើត​ឃុំ​ឆែប​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្មរ​ក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​៖​ក្នុង​ពិធី​ដាំ​កូនឈើ​នេះ​មានការ​ចូលរួម​ពី​,​នាយ​,​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​។​

​នាយ​,​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​,​ត្បែងមានជ័យ​,​នាយ​,​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់​ស្រឡៅ​,​ម្លូព្រៃ​ជ័យ​សែន​,​សមាគមន៍​,​សិស្ស​និស្សិត​,​បញ្ញវន្ត​,​ក្មេង​វត្ត​ខេត្តព្រះវិហារ​និង​គណៈកម្មការ​ប្រជា​សហគមន៍​ព្រៃឈើ​ក្រសាំង​និង​ឆែប​លិច​។​សរុប​អ្នកចូលរួម​កម្មវិធី​ដាំ​កូនឈើ​មាន​ចំនួន​១៤១​នាក់​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម