មន្ត្រី​អាមេរិក ថា អាស៊ាន ត្រូវ​បង្កើន​ការ​ខំប្រឹងប្រែង​ដើម្បី​ដោះស្រាយ​វិបត្តិ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​

3377
ចែករម្លែក

សហរដ្ឋអាមេរិក​បាន​ជំរុញ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដោយ​រួមទាំង​ប្លុក​អាស៊ាន ឱ្យ​ចាត់​វិធានការ​សមស្រប​ដើម្បី​ផ្តល់​ការការពារ​និង​ជំនួយ​មនុស្សធម៌​ឱ្យបាន​គ្រប់គ្រាន់​​ដល់​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​ដែល​នៅ​រស់​នៅ​ឡើយ​នៅ​រដ្ឋ រ៉ា​ឃី​ន ប្រទេស​មី​យ៉ាន់​ម៉ា និង អ្នក​ដែល​ស្ថិត​នៅ​ជំរំ​ជនភៀសខ្លួន​នៅ​ប្រទេស​បង់​ក្លា​ដែស​។​

​ទន្ទឹមនឹងនេះ​ដែរ សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​នៅ​ប្រទេស​ថៃ​បាន​អំពាវនាវ​ដល់​ប្រទេស​ជាតិ​នេះ​ឱ្យ​ចូលរួម​ក្នុងការ​ដោះស្រាយ​វិបត្តិ​នេះ​។​

​លោក Patrick Murphy អនុ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ប្រចាំ​នៅ​អាស៊ី​អាគ្នេយ៍ បាន​និយាយថាវិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​នេះ ត្រូវបាន​ពិភាក្សា​នៅក្នុង​អំឡុង​កិច្ចសន្ទនា​លើក​​ទី​៣១​រវាង​សហរដ្ឋអាមេរិក​និង​អាស៊ាន​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​កាលពី​ថ្ងៃ​អង្គារ​ទី​៣​មេសា​។

​Murphy(​ឆ្វេង​)​ក្នុង​កិច្ចពិភាក្សា​អាមេរិក​-​អាស៊ាន​នៅ​គូ​ឡា​ឡាំ​ពួ​កាលពី​ថ្ងៃ​អង្គារ​ទី​៣​មេសា​

​លោក​បាន​និយាយថា ” ក្រុម​អ្នកចូលរួម​រួម បាន​យល់ស្រប​លើ​តម្រូវការ​ចាំបាច់​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការផ្តល់​ជំនួយ​មនុស្សធម៌ បង្កើត​បរិយាកាស​ជឿជាក់ ​ជាពិសេស​សម្រាប់​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា ដែល​ងាយ​រងគ្រោះ​” ។​

​លោក​បាន​និយាយ​បន្តថា” យើង​ក៏​បាន​ពិភាក្សា​អំពី​តម្រូវការ​ដើម្បី​ជួយ​ប្រទេស​មី​យ៉ាន់​ម៉ា​ជាមួយនឹង ការផ្លាស់ប្តូរ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​។​វា​ពិតជា​មាន​ការទទួល​​ស្គាល់​អំពី​បរិយាកាស​ស្មុគស្មាញ​នៅ​ទីនោះ “​។​

​ជនភៀសខ្លួន​ប្រមាណ​៧០.០០០០ នាក់​បាន​ភៀសខ្លួន​ចេញ​ពី​រដ្ឋ​រ៉ា​ឃី​ន​ចាប់តាំងពី​ខែ​សីហា​ឆ្នាំ​មុន​នៅ​ពេល​ដែល​ក្រុម​សកម្មប្រយុទ្ធ​មួយ​បាន​វាយប្រហារ​ទៅលើ​​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​ជាច្រើន​កន្លែង​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​នៅក្នុង​រដ្ឋ​ភាគ​ខាងលិច​នេះ ដោយ​បណ្តាល​ឱ្យ​មាន​ការឆ្លើយតប​យ៉ាងខ្លាំង​ដោយ​កង​យោធា​មី​យ៉ាន់​ម៉ា​​ដែល​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​។​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ជា​ជនរងគ្រោះ នៃ​អំពើ​ឃោរឃៅ ដែល​រួម​មាន​ការបាញ់ប្រហារ ការដុត​បំផ្លាញ​លំនៅដ្ឋាន ការ​ធ្វើ​ទារុណកម្ម ការសម្លាប់ ការចាប់រំលោភ និង​ការសម្លាប់​រង្គាល​នៅក្នុង​ភូមិ​នានា​របស់​ពួកគេ​នៅ​រដ្ឋ​រ៉ា​ឃី​ន ព្រមទាំង​មាន​ការសម្លាប់​ផងដែរ នៅពេលដែល ពួកគេ​ធ្វើដំណើរ​ទៅ​ឆ្លងកាត់​​ព្រំដែន ចូល​ទៅ​ប្រទេស​បង់​ក្លា​ដែស​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​៕ដោយ:សុខា/sn

​ទូក​ដឹក​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​៥៦​នាក់​មក​ពី​មី​យ៉ាន់​ម៉ា ត្រូវបាន​អប​ការពារ​ទៅកាន់​កំពុងផែ​ក្រុង​Kuala Kedah របស់​ម៉ាឡេស៊ី មុន​ពេល​ប្រគល់​ពួកគេ​​ទៅឱ្យ​អាជ្ញាធរ​ម៉ាឡេស៊ី កាលពី​ថ្ងៃ​អង្គារ​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម