ក្រសួង​ធនធានទឹក ចេញ​សេចក្តីប្រកាស​ព័ត៌មាន ជុំវិញ​បញ្ហា​អាកាសធាតុ​ភ្លៀង​កក់ខែ មុន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ

1152
ចែករម្លែក

ដោយ : វិបុល/ ​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​ប្រកាស​ព័ត៌មាន ជុំវិញ​បញ្ហា​អាកាស ធាតុ​ភ្លៀង​កក់ខែ មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៨ ប្រទេស​កម្ពុជា នឹង​ទទួល​កម្រិត​សម្ពាធ​ទាប​ខ្សោយ (​លើ​ផ្ទៃដី​) បាន​នឹង​កំពុង​គ្រប់​ដណ្តប់​លើ​ប្រទេស​កម្ពុជា​។​

​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១៣ ខែមេសា កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល ពី​កម្រិត​សម្ពាធ​ទាប​ខ្សោយ​នៅលើ​ដី​នេះ​បង្កឱ្យមាន​រួមមាន ៖

​ចាប់ពី​យប់​ជ្រៅ​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​០៧ ខែមេសា អាច​នឹងមាន​ភ្លៀង​កក់ខែ ធ្លាក់​រាយប៉ាយ​ក្នុង​ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស ។​

​ចាប់​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១១ ខែមេសា ស្ទើរតែ​គ្មាន​ភ្លៀង​កក់ខែ (​លើកលែងតែ​ខេត្តកោះកុង​)

​ចាប់ពី​ថ្ងៃទី​១២ ឬ​ទី​១៣ ខែមេសា តទៅ​ប្រទេស​កម្ពុជា នឹងមាន​ភ្លៀង​កក់ខែ​ធ្លាក់​រាយប៉ាយ​ជា​បន្តបន្ទាប់​

​សីតុណ្ហភាព​អតិបរិមា​ជាទូទៅ ស្ថិតក្នុង​រង្វង់​ពី​៣៣-៣៥​អង្សា​សេ​។​
​ក្រ​
​សួង​ធនធានទឹក​បានបញ្ជាក់​ថា “​យោងតាម​ការ​ព្យាករ បាន​បង្ហាញថា ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៨ កម្ពុជា នឹងមាន​ភ្លៀង​កក់ខែ​ធ្លាក់​រ៉ា​យ​ប៉ាយ និង​ស្ទើរ​គ្មាន​ភ្លៀង​កក់ខែ ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស​៕

​ខាងក្រោម​នេះ ជា​សេចក្តីជូនដំណឹង​ព្យាករណ៍​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ៖

ទីតាំងផ្សាយពាណិជ្ជកម្ម