មេរៀន​អំពី​ភាពក្លាហាន​ចំពោះមុខ​ជំងឺមហារីក​ពី​អតីត​ជំទាវ​ទី​១​អាមេរិក​

1188
ចែករម្លែក

​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៦ អតីត ជំទាវ​ទី​១​អាមេរិក ណាន​ស៊ី រី​ហ្គេ​ន​បានទទួល​មរណភាព បន្សល់ទុក​នូវ​មេរៀន​អំពី​ភាពក្លាហាន​ដ៏​អស្ចារ្យ ចំពោះមុខ​ជំងឺមហារីក​កំណាច ។​
​ ​
​ថ្លែងប្រាប់​កាសែត ហូ​ហ្វី​ន​តុ​ន ប៉ុស្តិ៍ (Huffington Post) វេជ្ជបណ្ឌិត ខា​រី ប្រ៊ី​សាន (Carry A. Presant) បានឱ្យដឹងថា ឆ្នាំ​១៩៨៧ លោកស្រី ណាន​ស៊ី ត្រូវបាន​វិនិច្ឆ័យ​ថា​កើត​ជំងឺមហារីក សុដន់ ។ ទោះបី​ដុំ​សាច់​មហារីក​នៅ​តូច និង​ពុំទាន់​រាលដាល​, តែ​ជំទាវ​ទី​១​បានសម្រេច​ចិត្ត​កាត់ចោល សុដន់​ទាំងមូល ។​
​ ​
​ថ្ងៃនោះ វេជ្ជបណ្ឌិត​ស​អនុញ្ញាត ឱ្យ​ស្ត្រី​កើត​មហារីក​សុដន់​ជ្រើសរើស​រវាង​ការ​កាត់ចោល​សុដន់ ទាំងស្រុង និង​កាត់ចោល​មួយផ្នែក រួច​បន្ត​ព្យាបាល ដោយ​កាំរស្មី ៨ សប្តាហ៍ ។ ដោយសារ​
​មូលហេតុ​សម្ផស្ស​, ស្ត្រី​សឹងតែ​ទាំងអស់ តែង​ផ្អៀង​ទៅ​វិធី​ទី​២ ។ ប្រសិន​ប្រៀបធៀប​, ហានិភ័យ​លាប់​ឡើងវិញ និង​អត្រា​ស្ថិរភាព​ក្នុង​រង្វង់ ៥ ឆ្នាំ របស់​វិធី ទាំង​២​គឺ​ដូចគ្នា ។​
​ ​
​លោកស្រី ណាន​ស៊ី ប្រាប់ វេជ្ជបណ្ឌិត ខា​រី ថា អ្នកស្រី​ទទួលរង​ឥទ្ធិពល​ខ្លាំងក្លា​ទី​ទស្សនៈ “​ស្ត្រី​ឈ្លាស វៃ​កាត់​តែ​១​ផ្នែក​នៃ​សុដន់​” ផ្តួចផ្តើម ដោយ​សកម្មជន​សម្រាប់​សុខភាព​ស្ត្រី ។ ក៏ប៉ុន្តែ​អ្នកស្រី​ព្រួយបារម្ភ យ៉ាងខ្លាំង ។ ក្នុងនាម​ជា​ជំទាវ​ទី​១​លោកស្រី ណាន​ស៊ី មាន​ភារកិច្ច​ជួយ​ប្រធានាធិបតី ហើយ អ្នកស្រី​ក៏​ជឿថា លោក រ៉ូ​ណា​ល់ ត្រូវការ ខ្លួន​នៅក្បែរ ។ ប្រសិន​ព្យាបាល​ដោយ កាំរស្មី​, អ្នកស្រី​នឹង​បាត់​មុខ ៨ ទៅ ៩ សប្តាហ៍ និង​មិនអាច​អនុវត្ត​ដំណើរ ទស្សនកិច្ច ឬ​បង្ហាញ​វត្តមាន​ចំពោះមុខ មហាជន​បានឡើយ ។​
​ ​
​ទន្ទឹម​នោះ អ្នកជំងឺ​ព្យាបាល ដោយ​កាំរស្មី​តែង​ត្រូវអស់​កម្លាំង​, រលាក​ស្បែក​ហេតុនេះ ត្រូវ​តាមដាន ថែម ។ វេជ្ជបណ្ឌិត​ក៏​មិន​ប្រាកដថា តើ​ប្រសិទ្ធភាព​របស់​វិធី​កាត់ចោល​សុដន់ ទាំងស្រុង និង​កាត់ចោល​មួយ ផ្នែក​នៅ​ដូចគ្នា​ឬ​អត់ ក្រោយ​១៥​ទៅ​២០​ឆ្នាំ ។​
​ ​
​ដោយ​មិនអាច​ទទួលយកបាន តួនាទី​ជា​ភរិយា​ម្នាក់ ជា​ជំទាវ​ទី​១​ត្រូវ គំរាមកំហែង​, លោកស្រី ណាន​ស៊ី បានសម្រេច​ចិត្ត​កាត់​សុដន់​ចោល​ទាំងស្រុង ។ ភ្លាមៗ​នោះ សកម្មជន​ដើម្បី​សុខភាព​ស្ត្រី​សម្តែង ការខឹង​សម្បា ដោយ​បង្ហាញ​ការ​អស់សង្ឃឹម ។ លោក ស្រូ ណាន​ស៊ី មិន​យកចិត្តទុកដាក់ ជឿជាក់​លើ​ខ្លួនឯង ធ្វើ​មិនដឹងមិនឮ រាល់​ពាក្យសម្តី​រិះគន់ ។ លទ្ធផល​ជំងឺ មហារីក​ត្រូវ​រុញ​ថយក្រោយ ។ អ្នកស្រី វិល​ត្រឡប់មក​បំពេញ​ការងារ​តែ​ប៉ុន្មាន ថ្ងៃក្រោយ​ការវះកាត់ និង​រស់នៅ​ថែម បាន ២៩ ឆ្នាំ ។​
​ ​
​រំលឹក​ឡើងវិញ អំពី​ជំទាវ​ទី​១ កាលពីមុន​, វេជ្ជបណ្ឌិត ខា​រី​បាន ឱ្យដឹង ថា​លោកស្រី​ណាន​ស៊ី​ពុំ ដែល​ស្តាយក្រោយ​អំពី​ការសម្រេចចិត្ត​របស់ខ្លួន​ទោះបី​តែ​ក្នុង​១​វិនាទី ។​
​ ​
​បច្ចុប្បន្ន រឿងរ៉ាវ​អំពី​ភាព ក្លាហាន​របស់លោក​ស្រី ណាន​ស៊ី​-​រី​ហ្គេ​ន នៅតែមាន​តម្លៃ​ដូចដើម ព្រោះ​ពុំ មែន​នរណា​ក៏​ក្លាហាន​ដូច​អ្នកស្រី ។ អ្នក ជំងឺ​ជាច្រើន​នៅតែ​ខ្មាសអៀន និង​ភ័យខ្លាច​មិន​ហ៊ាន​និយាយ ចេញ​បំណងប្រាថ្នា​ពិត ។ “​ចូរ​ចងចាំ​មេរៀន​លោកស្រី ណាន​ស៊ី បានបង្ហាញ​យើង​”​។​
​ ​
​លោក វេជ្ជបណ្ឌិត បាន​និយាយ ថា “​ចូរ​ក្លាហាន​នឹង​ប្រឈមមុខ​ជាមួយ នឹង​ជំងឺ​កំណាច​នេះ ។ ចូរ​ស្វែងយល់​, បើកចំហ​,​និយាយ​ដោយស្មោះ​ត្រង់​ជា មួយ​វេជ្ជបណ្ឌិត​នោះ​អ្នកនឹង​ក្លាយជា អ្នក​នៅមាន​ជីវិត​បន្ត​ទៀត​” ៕ ប្រែ​សម្រួលៈ រតនៈ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ