​នៅ​សំឡូត​មាន​អ្វីខ្លះ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក​ទៅ​ទស្សនា​?

224
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​អាជ្ញាធរ​ស្រុក​សំឡូត​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា​បច្ចុប្បន្ននេះ​ស្រុក សឡូត​បានប្រែក្លាយ​ពី​តំបន់​សង្គ្រាម​ខ្ទេចខ្ទាំ​ទៅជា​តំបន់​ទេសចរណ៍​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុក​ក្នុង​ខេត្ត​និង​មកពី​ខេត្ត​នានា​មក​ទស្សនា​យ៉ាងច្រើន​លើសលុប​។​

​លោក​សើ​សា​ម៉េ​ត​អភិបាលស្រុក​សំឡូត​បាន​បញ្ជាក់ថា​ហេតុដែល​នាំឱ្យ​ភ្ញៀវទេសចរ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​នាំគ្នា​មក​ទស្សនា​និង​ដើរលេង​កម្សាន្ត​នៅក្នុង​ស្រុក​មួយ​នេះ​ដោយសា​តែ​ស្រុក​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ធ្វើដំណើរ​ល្អ​។​ចាក់​កៅស៊ូ​ស្អាត​គ្រប់​ទីល​ន្លែ​ង​មាន​ផ្លែឈើ​ហូប​ប្លែកៗ​មាន​ព្រៃឈើ​ខៀវស្រងាត់​ពណ៌​បៃតង​គ្រប់​រដូវ​និង​មាន​តំបន់​រមណីយដ្ឋាន​ជាច្រើន​កន្លែង​មាន​កន្លែង​ទឹកធ្លាក់​ថ្លាឈ្វេង​មាន​ផ្ទាំង​ថ្មដា​តូចធំ​សម្រាប់​អង្គុយ​ងូតទឹក​លេង​យ៉ាង​ត្រជាក់ចិត្ត​ធ្វើឱ្យ​បាត់អស់​ការនឿយហត់​ក្រោយពី​ធ្វើការ​ពេញ​១​សប្តាហ៍​កន្លងមក​។​

លោក​អភិបាលស្រុក​បានបញ្ជាក់​ថា​ក្រៅពី​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​នៅមាន​ដំណាំ​ប្រចាំ​ស្រុក​ដែល​ល្បីឈ្មោះ​រាប់សិប​ឆ្នាំ​មកហើយ​គឺ​ដំណាំ​ផ្លែ​ទុរេន​ដែលមាន​រសជាតិ​ផ្អែម​ឈ្ងុយឆ្ងាញ់​និង​មាន​ដំណាំ​ផ្លែ​សាវម៉ាវ​ដែលមាន​រស់​ជាត​ផ្អែម​ជាប់មាត់​។​លោក​សើ​សា​ម៉េ​ត​បាន​បន្តថា​សក្តានុពល​របស់​ស្រុក​សំឡូត​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​ច្រើន​គឺ​នៅក្នុង​ខែ​៥​ដល់​ខែកក្កដា​។​

​ដែលជា​រដូវ​ផ្លែ​ទុរេន​ផ្លែ​សាវម៉ាវ​ទុំ​និង​មាន​កន្លែង​ទឹកធ្លាក់​មកពី​កំពូលភ្នំ​មាន​សភាព​ថ្លាឈ្វេង​និង​ត្រជាក់​ស្រេ​ប​ងូត​ហើយ​មិន​ចង់​ឡើងមក​ម្តង​ហើយ​ចង់​មក​ម្តងទៀត​។​លោក​អភិបាលស្រុក​បានបញ្ជាក់​ថា​មិន​ថា​ភ្ញៀវទេសចរ​នៅក្នុង​ខេត្ត​មក​ទស្សនា​ប៉ុណ្ណោះ​ទេ​នៅមាន​ភ្ញៀវ​មកពី​មកពី​តាម​បណ្ដា​ខេត្ត​រាជធានី​ក៏បាន​ធ្វ​ធ្វើដំណើរ​មក​កម្សាន្ត​នៅ​រមណី​ដ្ឋា​ន​នានា​ក្នុងស្រុក​សំឡូត​ដោយ​ផ្តោត​គោលដៅ​សំខាន់​គឺ​ទៅកាន់​ចម្ការ​ទុរេន​និង​ចម្ការ​សាវម៉ាវ​ដែលមាន​រសជាតិ​ឆ្ងាញ់​ពិសា​រហើយ​គ្មាន​ប្រើ​ជាតិគីមី ៕S/

​រូបថត​៖​ទេ​ដ​ភាព​ស្រុក​សំឡូត​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រិ​ក​និង​ក្រៅ​ស្រុក​មក​ទស្សនា​មិន​ដាច់​ដោយ​ស្រុក​សំឡូត​មាន​សក្តានុពល​ទាក់ទាញ​ច្រើន​កន​កន្លែង​