រ៉ឺម៉ក​ម៉ូតូ​វ៉ា​ជែង​រថយន្ត​២​គ្រឿង​មិន​ផុត​ទៅបុក​ម៉ូតូ​សង់​កូរ៉េ ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់​

1475
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ម៉ូតូ​សណ្តោង​រ៉ឺម៉ក ព្យាយាម​បើក​វ៉​ជែង​រថយន្ត​ចំនួន​២​គ្រឿង​ខាងមុខ តែ​មិនបាន​ផុត ត្រូវបាន​បុក​ម៉ូតូ​សង់​កូរ៉េ បើក​ច្រាសទិស បណ្ដាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ចំណែក​ម្នាក់ទៀត​រងរ​បួស​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ មុខ​ច្រកចូល​វិ​ទ្យ​ស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល កងយោធពល​ខេមរភូមិន្ទ ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ភាគី​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1K-7345 បើកបរ​ដោយ​បុរស​ម្នាក់ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។ ចំណែក​ភាគី​ខាង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ម៉ាក​សង់​កូរ៉េ បាញ់ថ្នាំ​ពណ៌​ខ្មៅ កែច្នៃ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់ រងរបួស​ធ្ងន់ ដែល​ពលរដ្ឋ​ធ្លាប់​ស្គាល់ ជា​រ៉ាំ​ម៉ក​ដឹក​ហ្គាស​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រ៉ឺម៉ក​ម៉ូតូ​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពី​ត្បូង​ទៅ​ជើង ល្បឿន​លឿន ដល់​ចំណុច​ខាងលើ ព្យាយាម​បើក​វ៉ា​ជែង រថយន្ត​ធន់​ធំ​២​គ្រឿង​បើក​នៅខាងមុខ តែ​មិន​ផុត​សម​ដូច​បំណង​បែ​ជា​ទៅបុក​ម៉ូតូ​សង់​កូរ៉េ បើក​ច្រាសទិស បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​សង់​កូរ៉េ ស្លាប់​ភ្លាមៗ​នៅ​កន្លែង ចំណែក​ភាគី​ខាង​ម៉ូតូ​រ៉ឺម៉ក​រងរបួស​ធ្ងន់ធ្ងរ​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ម្នាក់​ស្លាប់បាត់​ជីវិត ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវរ​កសាច់​ញាតិ ដើម្បី​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែក​មធ្យោបាយ​ទាំង​២​គ្រឿង​ត្រូវបាន​នគរបាល​ជំនាញ​ចុះទៅពិនិត្យ និង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរ​ចរណ៍​ជើងគោក​ក្រុងភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម