អ្នកទោស​របួស​យ៉ាង​រន្ធត់ បន្ទាប់ពី​ទទួល​ទណ្ឌកម្ម​រំពាត់ ​ពីបទ​បំពាន​ច្បាប់​សាសនា​អ៊ិ​ស្លាម

313
ចែករម្លែក

តុលាការ​អនុវត្ត​ច្បាប់​សារៀ (Sharia) ប្រចាំខេត្ត​អា​សេ (Aceh) ប្រទេស​ឥណ្ឌូណេស៊ី បាន​ផ្ដន្ទាទោស​បុរស​ម្នា​ក់ដោយ​វាយ ១៧ រំពាត់​ជា​សាធារណៈ​ពីបទ​លេងល្បែង​ស៊ីសង ក្នុង​ទីក្រុង​ឡុ​ក​ស៊ូ​ម៉ា​វ៉េ (Lhokseumawe City)​។

​តាមរយៈ​រូបភាព​គួរឱ្យ​តក់ស្លុត​ទាំងនេះ​បង្ហាញ​ពី​បុរស​ម្នា​ក់មាន​ស្នាមរបួស​បែក​ឈាម​ពេញ​ខ្នង និង​ដៃ​ផ្នែក​ខាងក្រោយ​។

​ខេត្ត​អា​សេ នៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូណេស៊ី​ល្បីល្បាញ​ថា​ជា​តំបន់​អភិរក្សនិយម​តែមួយគត់​នៃ​ប្រទេស​នេះ​ដែល​អនុវត្ត​ច្បាប់​សាសនា​អ៊ិ​ស្លាម សារៀ​។ ទណ្ឌកម្ម​វាយ​នឹង​រំពាត់​នេះ ធ្វើឡើង​ដោយ​ការិយាល័យ​មេធាវី​ក្រុង​នៅ​ពហុ​កីឡដ្ឋាន Tunas Bangsa Lhokseumawe Stadium បន្ទាប់ពី​ពិធី​ថ្វាយបង្គំ​ចប់​កាលពី​ថ្ងៃ​សុក្រ ទី​២៤ ខែកក្កដា​។

​មហាម៉ាត់ ដូ​នី ស៊ី​ឌី​ក (Muhammad Doni Sidik ) ប្រធាន​ផ្នែក​ទទួលបន្ទុក​បទល្មើស​សាធារណៈ ប្រចាំ​ក្រុង​នេះ​និយាយថា ជនជាប់ចោទ​ត្រូវបាន​ផ្តន្ទាទោស​ឱ្យទទួល​ទណ្ឌកម្ម ២០ រំពាត់ បន្ទាប់ពី​តុលាការ​អនុវត្ត​ច្បាប់​សារៀ បានចេញ​សាលក្រម​កាលពី​ថ្ងៃទី​៦ ខែកក្កដា​។​

​ទោះជា​យ៉ាងណា ចំនួន​រំពាត់​ត្រូវបាន​កាត់បន្ថយ​អស់ ៣ មក​នៅត្រឹម ១៧ រំពាត់​វិញ​ព្រោះ​បុរស នេះ​បាន​ជាប់ពន្ធនាគារ​រយៈ​ពេល ៩៨ ថ្ងៃ​រួចទៅហើយ​មុនពេល​ទទួល​ទណ្ឌ​កម្មនេះ​។​

​នេះ​បានសេចក្ដីថា រាល់​ការជាប់​ពន្ធនាគារ ៣០ ថ្ងៃ​ត្រូវ​កាត់បន្ថយ​ទណ្ឌកម្ម​មួយ​រំពាត់​នៅក្នុងការ​សម្រេច​ទោស​ចុងក្រោយ​៕ ប្រែ​សម្រួល​ដោយ​: ខុម​/Ha