កូនស្រី​កាប់សម្លាប់​ឪពុក​ព្រោះ​លុយ​៣០០០​រៀល ត្រូវ​នគរបាល​បញ្ជូន​ដល់​តុលាការ​

1187
ចែករម្លែក

​ដោយ​: ឆាយា​នាថ / កណ្ដាល​: នៅ​រសៀល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល បញ្ជូន​កូនស្រី​ដែល​កាប់សម្លាប់​ឪពុក​ព្រោះ​លុយ​៣០០០​រៀល ដល់​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​តាមច្បាប់​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា ករណី​ឃាត​កម្មនេះ កើតឡើង​នៅវេលា​ម៉ោង​៤៖៣០​នាទី​រសៀល ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​ល្វា​ស​កណ្តាល ឃុំ​ល្វា​ស ស្រុក​ល្វាឯម​។ ជនរងគ្រោះ​ឈ្មោះ ឯម រឿន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ​។ ជនសង្ស័យ​ឈ្មោះ ឃុ​ត ចាន់នី អាយុ​៣១​ឆ្នាំ​។​

​សមត្ថកិច្ច​បញ្ជាក់ទៀតថា ដើមហេតុ​នៃ​ការសម្រេចចិត្ត​ទាញ​កាំបិត​មក​សម្លាប់​ឪពុក​បង្កើត​ខ្លួនឯង​នេះ ក៏​ដោយសារ​ក្រោយពី​នាង​មកពី​លក់​ឆៃថាវ​វិញ ពេល​ដល់ផ្ទះ​ក៏​រាប់​លុយ​ហើយ​បាត់​៣០០០​រៀល គិតថា​មានតែ​ឪពុក​ទេ​អ្នកយក​។ ពេល​ឪពុក​មកពី​កន្លែង​កាត់សក់​វិញ នាង​ចាន់នី ក៏​ស្ទុះ​ទៅយក​កាំបិតផ្គាក់ មក​កាប់​ឪពុក​ស្លាប់​ភ្លាម​នៅក្រោម​ផ្ទះ​តែម្តង​។​

​ក្រោយពេល​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ល្វាឯម ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្បែរ​ខាង កម្លាំង​ក៏​ចុះ​ដល់​កន្លែងកើតហេតុ និង​ស្វែងរក​ចាប់បាន​ជនសង្ស័យ រួច​បញ្ជូនមក​ប៉ុស្តិ៍ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម