អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ បញ្ជាក់​ពី​ផែនការ​របស់​ក្លឹប Manchester United

146
ចែករម្លែក

លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) និយាយថា លោក​បានដាក់ សំណើ​ទៅ​ថ្នាក់ដឹកនាំ​របស់​ក្លឹប Man Utd នៅមុន​រដូវ​កាល​ទិញដូរ ហើយ​តម្រូវ​ឲ្យ​ពួកគេ​ផ្ទេរ កីឡាករ​ជា​គោលដៅ​របស់លោក​ឲ្យ​បាន​មុន​រដូវ​កាល​ក្រោយ​។​
​ ​
​នៅ​ទីបំផុត ក្លឹប Utd បានបង្ហាញ​ភាពច្បាស់លាស់​ជុំវិញ​អនាគត​របស់​ក្រុម​នេះ​បន្ទាប់ពី​ទទួល បាន​កៅអី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​ក្រោយ​។​
​ ​
​ក្រុម​បិសាច​ក្រហម​បាន​យកឈ្នះ​ក្រុម Leicester ២-០ នៅក្នុង​ប្រកួត​ចុងក្រោយ​របស់ខ្លួន ដើម្បី​ទទួលបាន​លេខ​រៀង​ទី​៣​នៅលើ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ស្របពេល​ក្រុម Chelsea ជាប់​នៅ​លេខ​រៀង​ទី​៤​។​
​ ​
​មានការ​ប៉ាន់ប្រមាណ​ច្រើន​ដោយ​ភ្ជាប់​ក្លឹប United ទៅនឹង​គោលដៅ​ផ្ទេរ​ដែលមាន​តម្លៃ​ថ្លៃ ប៉ុន្តែ​កម្លាំង​ចំណាយ​ភាគច្រើន​របស់​ពួកគេ​គឺ​អាស្រ័យ​លើ​ហិរញ្ញវត្ថុ​ដែល​ទទួលបាន​ពី​ការប្រកួត​នៅ​ក្របខណ្ឌ​កំពូល​ឆេ​ម​ពាន​លី​ក​។​
​ ​
​ជ័យជម្នះ​លើ​ក្រុម Leicester មានន័យថា ក្រុម Manchester United នឹង​បង្ហាញ​ភាព​សកម្ម​នៅ ទីផ្សារ​ទិញដូរ ហើយ​លោក សូល​ស្យែ​រ បានបង្ហាញ​ច្បាស់​ពី​ជំហរ​របស់លោក​។​
​ ​
​លោក សូល​ស្យែ​រ បាន​និយាយថា “​ក្លឹប​ដឹងថា ខ្ញុំ​មាន​អារម្មណ៍​បែបណា យើង​ត្រូវការ ហើយនឹង​ព្យាយាម​តាម​ប្រមាញ់ ហើយ​ចាំ​មើលថា តើ​យើង​ទៅជា​យ៉ាងណា​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer)

ទីតាំងផ្សាយពាណិជ្ជកម្ម