ជាង​សាក់​ល្បីឈ្មោះ​ទោះ​កន្លៀត ណា​ក៏​នៅតែ​អាច​សាក់​បាន​

247
ចែករម្លែក

ជាង​សាក់​ជនជាតិ​បែលហ្ស៊ិក ដ៏​មាន​ទេពកោសល្យ​ម្នាក់​ដែល​ជំនាញ​ខាង​ចាក់​សាក់​ក្នុង​ក្រអូម មាត់​ប្លែក​ខុសគេ បាន​ថត​បង្ហោះ​បង្អួត​ស្នាដៃ​ចាក់​សាក់​គ្មាន​ពីរ​របស់គាត់​។​

​លោក អ៊ី​ន​ឌី វ៉ូ​អេ​ត (Indy Voet) ជាង​សាក់​នៅ​ហាង​ចាក់​សាក់ The Purple Su ក្នុង​ទីក្រុង​ព្រុ​ច សែ​ល ប្រទេស​បែលហ្ស៊ិក​មានឈ្មោះ​ល្បីល្បាញ​យ៉ាងខ្លាំង​ខាង​ស្នាដៃ​ចាក់​សាក់​នៅ​គ្រប់ កន្លៀត ដូចជា​ម្រាមដៃ និង​ផ្នែក​ខាងក្រោយ​ត្រចៀក​ជាដើម​។​

​ទោះជា​យ៉ាងណា​ជំនាញ​គ្មាន​ពីរ​របស់គាត់​គឺ​ការចាក់​សាក់​ក្នុង​ក្រអូមមាត់​ដែល​គាត់​បាន ចាក់ឱ្យ​ភ្ញៀវ​ជា​ហូរហែ​អស់​រយៈពេល​ប្រហែល ៥ ឆ្នាំ​មកហើយ​។​

​គាត់​បាន​ប្រាប់​ទស្សនាវដ្ដី Inked Magazine ថា “​ខ្ញុំ​មិន​ត្រូវការ​អ្វី​ក្រៅពី​ម្ជុល​មួយ និង​ទឹក​ថ្នាំ​ខ្លះ បូករួម​ជាមួយ​ការជឿទុកចិត្ត​ពី​អតិថិជន​របស់ខ្ញុំ​ប៉ុណ្ណោះ​”​។​

​គាត់​បាន​បន្ថែមថា ការប្រើប្រាស់​ម៉ាស៊ីន​ចាក់​សាក់​ឈឺ​ពិបាក​ទ្រាំ​ណាស់​នៅពេល​ចាក់​ចំ​ចំណុច ស្រៀវ​សាច់​បែបនេះ​៕ ប្រែ​សម្រួលៈ ខុម​