​គ្រូ​អ៊ីរ៉ង់ ត្រូវការ​ឈ្នះ​ទាំង​៤ ប្រកួត នៅ​ជើង​ទី​២ នៃ​ព្រឹត្តិការណ៍​ជម្រុះ World Cup

147
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ បន្ទាប់ពី​ផ្អាក​ជា​បណ្ដោះអាសន្ន ដោយសារ​កូ​វីដ ១៩ នោះ ព្រឹត្តិការណ៍​ប្រកួត បាល់ទាត់​ពិភពលោក វគ្គ​ជម្រុះ​បឋម នឹង​វិល​មកវិញហើយ ។

គ្រូបង្វឹក​ក្រុមបាល់ទាត់ ជម្រើសជាតិ​អ៊ីរ៉ង់ លោក Dragan Skocic បាន​មានប្រសាសន៍ថា ក្រុម​របស់លោក ពេលនេះ ស្ថិតក្នុង​ស្ថានភាព​មិន​ទាន់​ល្អ នៅឡើយ​ទេ​។ លោក​ត្រូវការ​ឈ្នះ​ទាំង ៤ ប្រកួត​ដាច់ខាត ដើម្បី​រក​កៅអី​ឡើង ទៅ​វគ្គ​បន្ត ។ លោក​ចង់​ផ្ដល់​រឿង​ល្អ ក្នុង​ក្រុម ព្រោះ​មិនទាន់​ស្ថិត ក្នុងស្ថានភាព​ល្អ នៅក្នុង​ពូ​ល​របស់ខ្លួន​នៅឡើយ​។​

​លោក Dragan Skocic ដែល​ត្រូវបាន​គេ​តែងតាំង ជា​គ្រូបង្វឹក​អ៊ីរ៉ង់ កាលពី​ខែកុម្ភៈ មាន​កិច្ចការ​ដ៏​លំបាក​មួយ ចាប់តាំងពី​ក្រុម​នេះ ត្រូវការ​ឈ្នះ​ទាំង ៤ ប្រកួត ចុងក្រោយ ដើម្បី​កក់​កន្លែង នៅ​ជុំ​បន្ទាប់​នៃ​វគ្គ​ជម្រុះ FIFA World Cup ឆ្នាំ​២០២២ ។​

​គ្រូបង្វឹក​សញ្ជាតិ​ក្រូ​អាត រូបនេះ បាន​និយាយថា លោក​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ស្វែងរក​មធ្យោបាយ​ល្អ​បំផុត សម្រាប់​ក្រុម​ជម្រើសជាតិ​។

លោក​បាន​និយាយថាៈ ” ចាប់តាំងពី​ខ្ញុំ បាន​ត្រឡប់​មកពី​ប្រទេស​អ៊ីរ៉ង់ ខ្ញុំ​បាន​ចូលរួម ការប្រកួត​លី​គជា​ច្រើន ដើម្បី​ត្រួតពិនិត្យ​កីឡាករ​។ ខ្ញុំ​នឹង​បន្ត​មើល​ការប្រកួត ដើម្បី​ស្វែងរក​កីឡាករ បន្ថែមទៀត​។ អ៊ីរ៉ង់ ពេលនេះ កំពុង​ឈរ​នៅ​លេខ​៣ ក្នុង​ពូ​ល C ហើយ​ត្រូវតែ​យកឈ្នះ លើ​ក្រុម​ជម្រើសជាតិ កម្ពុជា​, ហុងកុង​, បា​រ៉ែ​ន និង​អ៊ីរ៉ាក់ ដើម្បី​ឈានទៅ​ជុំ​បន្ត ” ។​

​លោក Dragan Skocic បានឱ្យដឹងថាៈ ” ប្រជាជន​អ៊ីរ៉ង់​ទាំងអស់ រំពឹងថា ក្រុម​របស់ គេ នឹងមាន​លក្ខណៈ​គ្រប់គ្រាន់ សម្រាប់​ការប្រកួត World Cup នៅ​ឆ្នាំ​២០២២​។ លោក​ទទួលខុសត្រូវ ចំពោះ​រឿងនេះ នេះហើយ​ជា​មូលហេតុ ដែល​ខ្ញុំ​នៅទីនេះ ” ។ លោក​ទទួលស្គាល់ថា ការលេង​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup ពិតជា​សំខាន់​ណាស់ សម្រាប់​ប្រជាជន​អ៊ីរ៉ង់ ។​

​គ្រូបង្វឹក​អាយុ​៥១​ឆ្នាំ រូបនេះ បាន​បន្តថា អ៊ីរ៉ង់​គឺជា​ប្រទេស​សំខាន់​មួយ នៅ​ទ្វីបអាស៊ី ហើយ​យើង​ត្រូវខិតខំ អស់ពី​សមត្ថភាព ដើម្បី​ត្រួស​ត្រាយផ្លូវ សម្រាប់​ការឆ្លង​ផុត ពូ​ល​របស់​យើង​។​

​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ ដែលមាន​រហស្សនាម ” ខ្លារខិន​ពែរ ” នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល ហុងកុង នៅ​ថ្ងៃទី​៧ ខែតុលា ហើយនឹង​ធ្វើដំណើរ មក​កម្ពុជា ៥ ថ្ងៃ​បន្ទាប់​។ អ៊ីរ៉ង់ ក៏​នឹង ត្រូវ​ជួប​ជាមួយ​បា​រ៉ែ​ន និង​អ៊ីរ៉ាក់ ផងដែរ នៅ​ថ្ងៃទី​១១ និង ១៦ ខែវិច្ឆិកា ដោយ​ផ្អែកលើ​កាលបរិច្ឆេទ​ប្រកួត​ថ្មី រៀបចំឡើង ដោយ​សហព័ន្ធ​បាល់ទាត់​អាស៊ី (AFC) ៕v

លោក Dragan Skocic

ទីតាំងផ្សាយពាណិជ្ជកម្ម