បើក​ត្រាក់ទ័រ​ស៊ីឈ្នួល​ភ្ជួរ​ដី​ឱ្យគេ​ជាន់​មីនតោន​ផ្ទុះ​ខ្ទេច​ត្រាក់ទ័រ​និង​អ្នកបើកបរ​ដាច់​ជើង​ត្រឹម​ភ្លៅ​

169
ចែករម្លែក

​ដោយៈ​គ្រ​ញូ​ង​/​បាត់ដំបង​៖​កាលពី​រសៀល​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​ត​គ្រក់​ឃុំ​ត្រែង​ស្រុក​រតនៈមណ្ឌល​ខេត្ត​បាត់បង​មានការ​ភ្ញាក់ផ្អើល​ដោយ​គ្រោះថ្នាក់​ត្រាក់ទ័រ​ភ្ជួរ​ដី​ធ្វើ​ចម្ការ​ជាន់​ចំ​មីនតោន​បណ្តាលឱ្យ​ផ្ទុះ​ឆេះ​នៅសល់តែ​គ្រោងឆ្អឹង​។​ចំណែក​អ្នកបើកបរ​ត្រាក់ទ័រ​រងរបួស​ធ្ងន់​ដាច់​ជើង​ម្ខាង​និង​ខូចខាត​ត្រាក់ទ័រ​មួយគ្រឿង​។​គ្រោះថ្នាក់​នេះ​កើតឡើង​នៅពេលដែល​អ្នកបើកបរ​ត្រាក់ទ័រ​កំពុង​ភ្ជួរដីចម្ការ​ស្វាយ​។​

ម្ចាស់​ចម្ការ​បាន​ប្រាប់​សមត្ថកិច្ច​ដែល​ចុះទៅ​ធ្វើ​កំណត់​ហេតុថា​ដីចម្ការ​នេះ​គាត់​ធ្លាប់ជួល​ឱ្យគេ​ភ្ជួរ​រាស់​ដាំ​ដំណាំ​ជា​រៀងរាល់ឆ្នាំ​មិនដែល​ប៉ះ​គ្រាប់មីន​អ្វី​ទេ​។​លុះ​ឆ្នាំនេះ​ពេល​មាន​ភ្លៀង​ធ្លាក់​ទើប​គាត់​ជួល​ត្រាក់ទ័រ​មក​ភ្ជួរ​រាស់​ដី​ដើម្បី​ដាំ​ស្វាយ​វិញ​។​

ស្រាប់​តែមាន​គ្រោះថ្នាក់​ជាន់​ចំ​មីនតោន​ផ្ទុះ​កក្រើក​ដី​តែម្តង​។​ជនរងគ្រោះ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរ​អ៊ី​មេគ​ស៊ិន​ស៊ី​ខេត្តបាត់ដំបង​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​គ្រូពេទ្យ​បានសម្រេច​កាត់​ជើង​ចោល​ត្រឹម​ភ្លៅ​ហើយ​ក្លាយជា​ជនពិការ​៕S

​រូបថត​៖​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ឲ្យ​គេ​ជាន់​មីនតោន​ផ្ទុះ​ខ្ទេច​ត្រាក់ទ័រ​ហើយ​ពិការ​ជើង​ទៀត​

ទីតាំងផ្សាយពាណិជ្ជកម្ម