ភោជនីយដ្ឋាន​ឌឹ​ឃ្វី​នស៍​អនុវត្តន៍​តាម​វិធានការ​ក្រសួងសុខាភិបាល​និង​ក្រសួងទេសចរណ៍​បានល្អ​

829
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បន្ទាប់ពី​មានការ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាតឱ្យ​KTV ( ខារ៉ាអូខេ​)​និង ក្លិប​កម្សាន្ត ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន ។​នៅ​យប់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ដឹកនាំ​ដោយ​លោកស្រី លី រ៉​ហ្សា​មី អភិបាលរងខណ្ឌ​សែន​សុខ លោក សារឹម វុទ្ធី​អធិការរង​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​ភោជនីយដ្ឋាន​ឌឹ​ឃ្វី​នស៍​ស្ថិតនៅ​ភូមិ ចុង​ថ្នល់​ខាងកើត សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​ក្រុមការងារ​រដ្ឋា​បាល​ខណ្ឌ​សែន​សុខ​ចុះ​ពិនិត្យ​រួច​ឃើញថា​ភោជនីយដ្ឋាន​ឌឹ​ឃ្វី​នស៍​បាន​ធ្វើតាម​ការណែនាំ​និង​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល​និង​មន្ទីរ​ទេសចរណ៍​បាន​យ៉ាង​ល្អប្រសើរ​។​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យបាន​អនុញ្ញាតឱ្យ​បើក​អាជីវកម្ម​ភោជនីយដ្ឋាន​ជា​ផ្លូវការ​បន្ទាប់​ត្រួតពិនិត្យ​រួច​។​

​លោកស្រី​លី​រ៉​ហ្សា​មី​អភិបាលរងខណ្ឌ​បានឱ្យដឹងថា​ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ​ឃើញថា​ម្ចាស់​ទីតាំង​បាន​អនុវត្តន៍​តាម​ការណែនាំ របស់ ក្រសួង សុខាភិបាល និង​មន្ទីរ​ទេសចរណ៍​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ហើយ​មានច្បាប់​អាជីវកម្ម​បើក​ភោជនីយដ្ឋាន​ត្រឹមត្រូវ ។ លើសពីនេះទៅទៀត ម្ចាស់​ទីតាំង បានរៀបចំ​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​បាន​ច្បាស់ រៀបចំ​កន្លែង​អង្គុយ​ទៅជា​លក្ខណៈ​ភោជនីយដ្ឋាន​បាន​ត្រឹមត្រូវ ថែមទាំង​មាន​ម៉ាស៊ីន​បាញ់​អាកុល​និង​ឧបករណ៍​បាញ់​កម្ដៅ​នៅមុខ​ខ្លោងទ្វារ​ចេញចូល​។​

​ជាពិសេស​បាន​អនុវត្តន៍​តាម​វិធានការ​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍​ង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​យោងតាម​សេចក្តីជូនដំណឹង​លេខ​៥៦​សជណ​.​ចុះ​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០២០​របស់​មន្ទីរ​ទេសចរ​ណ៍​ស្តីពី​ការចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ។​


​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ៧ កក្កដា ឆ្នាំ​២០២០ សាលា​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តីជូនដំណឹង មួយ​ដោយបាន​អនុញាតឱ្យ​ម្ចាស់​អាជីវកម្ម​ក្លិប​កម្សាន្ត​និង​ខារ៉ាអូខេ ទាំងអស់​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដារ​ខេត្ត​។​បើក​ដំណើរការ​ឡើងវិញ​ដោយ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន​និង​តម្រូវឱ្យ​ម្ចាស់​អាជីវកម្ម ត្រូវ​ស្នើសុំ​លិខិតអនុញ្ញាត​អាជីវកម្ម តាម​យន្តការ​ច្រកចេញចូល​តែមួយ រាជធានី​ភ្នំពេញ ។​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​វិធានការ​សុវត្ថិភាព​របស់​ក្រសួងទេសចរណ៍​។​

​សូមជម្រាបថា ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​រាជរដ្ឋាភិបាល​បិទ​អាជីវកម្ម​កម្សាន្ត រួមមាន​ក្លិប​កម្សាន្ត​រាត្រី និង​ខារ៉ាអូខេ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ដែល​បាននិងកំពុង​ផ្ទុះឡើង​នៅ​ទូទាំង​ពិភពលោក​។​ក្នុងនោះ​អាជីវកម្ម​ខារ៉ាអូខេ​រង្គសាល​ឌី​ស្កូ​តែ​ក​បៀរហ្គាឌិន​ដែល​ត្រូវ​បិទ​អាជីវកម្ម​ទូទាំងប្រទេស​មាន​ចំនួន ១.១៤៧ អាជីវកម្ម និង​ប៉ះពាល់​ដល់​បុគ្គលិក​បម្រើ​ការងារ​ចំនួន ១៨.២០៤ នាក់​ដែល​ត្រូវ​ប្រឈម​នឹង​ភាព​គ្មាន​ការងារ​ធ្វើ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម